អបអរសារទរ...កម្មវិធី the melody ស្ថានីយ៏ទូរទស្សន៏បាយ័ន បានរកឃើញម្ចាស់ពានហើយ...(មានវីដេអូ)
-

ភ្នំពេញ៖ អតីតបេក្ខភាពប្រឡងចម្រៀង Cambodian I doll លោក មាស មុន្នីរាជ បានពុះពារគ្រប់បញ្ហា ដើម្បីអាជីពដែលខ្លួនស្រលាញ់តាំងពីតូចមក រហូតទទួលបានពានក្នុងកម្មវិធីដ៏អស្ចារ្យមួយ ប្រចាំប្រទេសកម្ពុជា ដោយលោកទទួលបានពាន និងប្រាក់រង្វាន់ពីកម្មវិធី the melody កម្មវិធីថ្មីមួយស្ថានីយ៏ទូរទស្សន៏បាយ័ន ។


នៅក្នុងការប្រកួតដែលមានបេក្ខជនជាច្រើនបានដាក់ពាក្យប្រឡង។ អំឡុងពេលប្រឡងដ៏តឹងតែងមួយនេះ នៅសល់តែជើងខ្លាំង តែបីនាក់តែប៉ុនណោះ ក្នុងវគ្គផ្តាច់ព្រ័ត្រ មាស មុន្នីរាជ បានសាងឈ្មោះ និងបាននាំយកបទចំរៀង មួយដែលនិយាយពីវប្បធម៏ខ្មែរ និងទទួលបានការបោះឆ្នោតពីបងប្អូន និងអ្នកគាំទ្រជាច្រើន រហូតទទួលបានជ័យលាភី លេខ១​ ។


ក្នុងនោះក៏មានអ្នកចូលរួមត្រេកអរជាច្រើន មិនថាមិត្តរួមអាជីព ក្រុមគ្រួសារ និងមិត្តភ័ក្តិជិតដិត ជាពិសេស ម្ចាស់ជ័យលាភីរូបនេះ ក៏បានអរគុណដ៏ឪពុកម៉ែ បងប្អូនដែលបានគាំទ្រ និងផ្ងើរសារជូនលោកផងដែរ៕


មានវីដេអូ៖