សម្ដេចតេជោ ព្រមានថាថៃ កុំឱ្យសោះៗ បច្ចុប្បន្នកុំគំរាមកម្ពុជា កុំលលេងជាមួយកម្ពុជា កម្ពុជា កំដរបានគ្រប់ច្រករាប់ទាំងយោធា និងសព្វាវុធ...
សម្ដេចតេជោ ហ៊ុន សែន ព្រមានវាយបកដោយកម្លាំងប្រដាប់អាវុធទៅលើយោធាថៃ បើហ៊ានឈ្លានពានកម្ពុជា។ ថ្លែងពីព្រំដែនក្នុងខេត្តព្រះវិហារ សម្ដេចតេជោ អះអាងថា អាវុធអេតចាយរបស់កម្ពុជាគឺមានសមត្ថភាពគ្រប់គ្រាន់អាចបាញ់ដល់ក្រុងបាងកក តែកម្ពុជាពុំមានមហិច្ឆិតាដូច្នេះឡើយ។

សម្ដេចតេជោ ប្រកាសដូច្នេះថា «យើងមានសិទ្ធិការពារខ្លួន និងមានសិទ្ធិវ៉ៃបកទៅលើការឈ្លានពានណាក៏ដោយ ទោះបីយើងតូច ក៏ប៉ុន្តែយើង មានសិទ្ធិនឹងការពារខ្លួន មិនមានត្រឹមសិទ្ធិការពារខ្លួនទេ គឺមានសិទ្ធិវ៉ៃបក»។

«យើងមិនមានមហិច្ឆិតាវ៉ៃដល់ក្រុងបាងកកទេ ទោះបីជាសមត្ថភាពអាវុធរបស់យើងអាចមានលទ្ធភាព បាញ់ទៅដល់ហ្នឹង តែយើងមិនបាញ់ទេ ខ្ញុំមិនអួតអាងពីសព្វាវុធទេ សព្វាវុធអេតចាយរបស់ខ្មែរ គឺគ្រប់គ្រាន់»។ សម្ដេចតេជោ បន្ថែមដូច្នេះ។
សម្ដេចតេជោ ក៏បានព្រមានថៃកុំឱ្យគំរាមដាក់សម្ពាធលើកម្ពុជាឱ្យសោះ កម្ពុជាកំដរបានគ្រប់ច្រក រាប់ទាំងផ្នែកយោធា ៕
Credit: KPT

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។