បើយោងតាមគណនីហ្វេសប៊ុករបស់បងប្រុស Phalla Phorn ដែលតែងតែចូលរួមក្នុងសង្គមមនុស្សធម៏ ហើយបងប្រុស ក៏បានជួយដល់ចាស់ជរា ក៏ដូចជាក្មេងៗជាច្រើន ខណៈពេលនេះ បងប្រុសក៏សុំអំពាវនាវដល់ពុកម៉ែ បងប្អូន មេត្តា ជួយដល់ ចែករំលែក តៗគ្នាផង ដោយសារតែលោកប៉ារបស់គាត់បានបាត់ចេញពីផ្ទះ តាំងពីម៉ោង៦ព្រឹកម្ល៉េះ រហូតមកដល់ពេលនេះ គាត់មិនទាន់ឃើញមិនផ្ទះវិញទេ បញ្ជាក់ លោកប៉ាបងប្រុស គាត់មាន"ជំងឺប្រសៃរប្រសាទកំរិតធ្ងន់"។
ជាក់ស្តែងនៅក្នុងបងប្រុសបានរៀបរាប់យ៉ាងដូច្នេះថា "កំឡុងពេលនេះប៉ារបស់ខ្ញុំកំពុងតែបាត់ចេញពីផ្ទះហើយ តាំងពីម៉ោង៦ព្រឹកម្លេះ ដោយជិះម៉ូតូអាគុប ៥០ ពណ៌ខៀវទៅជាមួយ ។ បើបងប្អូនបានឃើញដូចក្នុងភិនភាគរូបថត សូមបានទាក់ទងមកខ្ញុំផង សូមអរគុណ។
លេខរបស់ខ្ញុំ 012324711 ; 093324711
បញ្ជាក់៖ ប៉ារបស់ខ្ញុំកំពុងតែមានជំងឺប្រសៃរប្រសាទកំរិតធ្ងន់ ដោយធ្វើអោយគាត់លែងដឹងថាគាត់ជានរណាទៀតហើយ ។ ពួកយើងបានកំពុងតែព្យាបាល និងមើលថែគាត់អោយល្អបំផុតហើយ តែគាត់នៅតែមានឱកាសចេញក្រៅបានដដែល ។ យើងកំពុងតែតាមរកគាត់ហើយ ហើយក៏មានការព្រួយបារម្មណ៍ខ្លាំងអំពីហានិភ័យរបស់គាត់ដែរ ។
សូមបានជួយ Share ឬ ចែកចាយបន្ត ផង ក្រែងមានបងប្អូនយើងណាបានឃើញគាត់ ។ សូមអរគុណម្តងទៀត???"។




ដោយ៖ និមល