ប្អូនប្រុស ធន ម៉េងហ៊ាងនិងក្រុមការងារ នឹងប្រមូល មូលនិធិវគ្គ ០២ សម្រាប់ជួយដល់ក្មួយស្រីនិងលោកយាយ ដែលរងគ្រោះដោយសាររថយន្តបុក បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងតែជួយសង្រ្គោះនៅប្រទេសវៀតណាម...
-

បើយោងតាមគណនីហ្វេសប៊ុករបស់ប្អូនប្រុសធន ម៉េងហ៊ាង ដែលបានធ្វើដំណើរទៅជួបក្មួយស្រី និងលោកយាយម្នាក់ ដែលត្រូវរថយន្តបុកយ៉ាងពេញទំហឹង ហើយបានរងរបួសយ៉ាងធ្ងន់ធ្ងរនោះ ពេលនេះប្អូនប្រុសក៏បាននាំយកអំណោយសប្បុរសជនទៅជួយប្អូនស្រីនិងលោកយាយហើយ។ ដោយសារតែមានអាការៈធ្ងន់ធ្ងរ របស់អ្នកទាំងពីរ បានធ្វើឲ្យមហាជនមានការតក់ស្លត់ចិត្ត និងក្តីបារម្ភជាខ្លាំង ចំពោះសុខសុវត្ថិភាពរបស់ក្មួយស្រី និងលោកយាយ ទើបមានបងប្អូនបានធ្វើការជួយជាបន្តបន្ទាប់តាមរយៈប្អូនប្រុស ធន ម៉េងហ៊ាង។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកប្អូនប្រុស ក៏បានរៀបរាប់យ៉ាងដូច្នេះថា "ថ្ងៃ ទី ២០ ខែកញ្ញា ឆ្នាំ ២០១៨

ប្រទេស វៀតណាម ។ ខ្ញុំបាទ ព្រមទាំង លោក ចាន់ សៀង សេង បាននាំយកថវិកា ដែលទទួលបានការចូលរួមឧបត្ថម ពីបណ្តាបងប្អូនសប្បុរសជន ក្នុងស្រុក និង ក្រៅស្រុក ដែលថវិកាសរុប មានចំនួន 1595$ ក្នុងនោះ ថវិការៀល ចំនួន ៣,១០០,០០០ រៀល និង ព្រមទាំង ថវិកាដុល្លា ចំនួន 820$ សម្រាប់នាំយកមកជូនដល់ ក្រុមគ្រួសារ អ្នកមីង ដែលរងគ្រោះថ្នាក់ចរាចរណ៍ យ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី ១២ ខែកញ្ញា នៅខេត្ត រតនៈគីរី ឥឡូវកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ប្រទេស វៀតណាម

? សូមគោរពជូនពរបងប្អូនសប្បុរសជន ជួបប្រទះតែនឹងសេចក្តីសុខ"។


ប្អូនប្រុសបានបន្តទៀតថា "ដោយទទួលបានការសំណូមពរជាច្រើន ពីសំណាក់បងប្អូនសប្បុរសជន ក្នុងស្រុក និង ក្រៅស្រុក ស្នើរអោយមានការរៀបចំ ប្រមូលមូលនិធិ វគ្គ ០២ សម្រាប់នាំយកថវិកា ជួយដល់អ្នកមីង ព្រមទាំង ក្មួយស្រី ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងប្រទេស វៀតណាម ដោយតម្រូវការចំណាយច្រើន សម្រាប់ការព្យាបាល .

សម្រាប់មូលនិធិវគ្គ ០២ ក្រុមការងារខ្ញុំបាទ នឹងរៀបចំដំណើរការ ប្រមូលចាប់ផ្តើមពីថ្ងៃទី ២៥ ខែ កញ្ញា រហូតដល់ថ្ងៃទី ០៥ ខែ កញ្ញា

ថ្ងៃទី ០៦ ខែ តុលា ខ្ញុំបាទនឹងនាំយកមូលនិធិ វគ្គ ០២ ទៅជូ នអ្នកមីង និង ក្មួយស្រី ម្តងទៀត ដល់ប្រទេស វៀតណាម"។



ប្រភព៖ ធន ម៉េងហ៊ាង