ហេតុអីបានជាកំសត់ខ្លាំងម្ល៉េះ...ស្ទើរស្រក់ទឹកភ្នែកក្រោយពេលបានអានសាររួច "ធីតាបើខ្ញុំស្លាប់ មកបុណ្យខ្ញុំអត់?????" ម្តាយគាត់បានប្រាប់ថា មុនស្លាប់គាត់សុំលាងជើងពុកម៉ែគាត់យកមកផឹកព្រោះជាតិនេះគាត់ជំពាក់កម្មពុកម៉ែច្រើនណាស់ឲ្យពុកម៉ែពិបាកដោយសារគាត់រហូត បើគាត់ស្លាប់ទៅសុំយកទៅគាត់ទៅ...
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Thida Chhem បានបង្ហោះសារយ៉ាងសោកសៅ បន្ទាប់ពីមិត្តសំលាញ់បានចាកចេញឆ្ងាយគ្មានថ្ងៃត្រឡប់។ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ទាំងទឹកភ្នែកស្រណោះកាលយើងប្រលងបាក់ឌុប ប្រលងគ្រូអនុ គ្រូបឋមជាមួយគ្នារហូត ស្រណោះសំដីខលមក សួររហូតធីតាកាលណាមកលេងខ្ញុំបែកគ្នាយូរហើយ។ អ្វីដែលធ្វើឲ្យមនុស្សយើងនឹកស្មានមិនដល់នោះ ត្រង់ពាក្យមួយម៉ាត់ថា "ធីតាបើខ្ញុំស្លាប់មកបុណ្យខ្ញុំអត់?????????" ។


ម្ចាស់គណនីហ្វេសប៊ុក Thida Chhem​ បានរៀបរាប់ទាំងទឹកភ្នែកបន្តទៀតថា "ព្រោះតែត្រកូលយើងដូចគ្នាទើបប្រលងបាក់ឌុប ប្រលងគ្រូអនុ គ្រូបឋមជាមួយគ្នារហូត។ស្រណោះសម្ដីណាស់ខលម៉ោសួររហូតធីតាកាលណាមកលេងខ្ញុំបែកគ្នាយូរហើយធីតាឯងមានម៉ូតូជិះស្រួលទៅស្រួលម៉ោខ្ញុំមាឌធំពេកឡានគេពិបាករកកន្លែងឲជិះណាស់??។ធីតាក្រូចថ្លុងទុំ??ហើយមកលេងម៉ោខ្ញុំទុកឲញ៉ាំ???។ធីតាអើយខ្ញុំបែបរស់មិនយូរទេរាល់ថ្ងៃពិបាកដកដង្ហើមណាស់???មកលេងខ្ញុំឲហើយម៉ោប្រយត្ន័អត់បានជួបមុខខ្ញុំជាលើកចុងក្រោយ???។ធីតាបើខ្ញុំស្លាប់មកបុណ្យខ្ញុំអត់?????????ខ្ញុំសុំទោសដែលខ្ញុំបានទៅត្រឹមតែនៅពេលដែលសុគាបិទភ្នែកជិតឈឹងលែងឃើញអ្វីទាំងអស់???មិននឹកស្មានថាលឿនចឹងគិតថាភ្ជុំនឹងឆ្លៀតទៅលេងប៉ុន្តែ????។ម្ដាយគាត់និយាយថាមុនស្លាប់គាត់សុំលាងជើងពុកម៉ែគាត់យកមកផឹកព្រោះជាតិនេះគាត់ជំពាក់កម្មពុកម៉ែច្រើនណាស់ឲ្យពុកម៉ែពិបាកដោយសារគាត់រហូត???។រៀនបានប្រលងជាប់បាក់ឌុបខំឡើងរៀនបន្តបានតែ1ឆ្នាំក៏ឈប់ព្រោះគ្មានលទ្ធភាព។ខំដាក់ពាក្យប្រលងគ្រូតែមិនជាប់។ខំទៅរៀនអង់គ្លេសកុំព្យូទរ័បានចេះបានសញ្ញាបត្រ័ប៉ុន្តែកាយសម្បទាមិនដូចគេទើបរកការងារមិនបានធ្វើ។លើសពីអាណិត????គាត់ស្អប់រូបរាងរបស់គាត់ណាស់គាត់ប្រាប់ថាពេលគាត់ស្លាប់ឲ្យយកគាត់ទៅដុតឲ្យអស់កុំឲ្យសល់កើតជាតិណាៗកុំឲចឹងទៀតប៉ុន្តែអ្នកផ្ទះមិនអាចបំពេញបំណងឲ្យគាត់បាន????

ជាតិក្រោយសូមឲ្យសុគាកើតមកមានរូបរាងស្អាតបាតដូចគេដូចឯងមានសុខភាពល្អអាយុវែងរៀនពូកែកុំមាឌធំខ្លាំងចឹងពេកអីពិបាកណាស់???"។


បើតាមម្ចាស់គណនីហ្វេសប៊ុក បានបញ្ជាក់ថា បងប្រុសដែលទទួលមរណភាព គឺគាត់មានជំងឺយូរមកហើយ៕



ប្រភព៖ Thida Chhem