សំណាងម្ល៉េះទេ ម៉ូម៉ូ មិនទាន់ធំផង ទទួលបានឡានទំនើប Cuteៗ ពីប៉ាៗទៅហើយ ស្អាតខ្លាំងណាស់...
-

ភ្នំពេញៈ ក្រោយ ម៉ូម៉ូ កើតមកឃើញក្ដីស្រលាញ់ដែលម៉ាក់ប៉ាវ័យក្មេងមួយគូនេះ បានផ្ដល់ជូនកូនស្រី ពិតជាមានភាពកក់ក្ដៅខ្លាំងមែនទែន ជាមួួយការមើលថែយ៉ាងយកចិត្តទុកដាក់ និងក្ដីស្រលាញ់អ្នកជុំវិញខ្លួន ជាហេតុបានធ្វើឲ្យមនុស្សជាច្រើនសរសើរ ម៉ូម៉ូ ជាថាក្មេងស្រីម្នាក់ ដែលមានសំណាងខ្លាំងណាស់ នៅក្នុងជីវិត។

ដោយឡែកអ្វីដែលមិននឹកស្មានដល់នោះ ហេតុតែស្រលាញ់កូនស្រីខ្លាំងពេក ស្រាប់តែល្ងាចមិញនេះ ប៉ាសង្ហាលោក គឹម សីហា បានចំណាយលុយយ៉ាងច្រើនទិញឡាន Cuteដ៏ថ្មីស្រឡាងមួយគ្រឿង ឲ្យទៅកូនស្រី និងម៉ាក់ៗជាទីស្រលាញ់ ទុកជិះលេងកម្សាន្តក្នុងសួន។ រកឯណាបាន មើលចុះមិនបាន៣ខែផង កូនស្រីគង់ ចាន់ស្រីមុំ ទទួលបានកាដូឡានថ្មីមួយពីប៉ាៗគេទៅហើយ ពិតជាកំពូលសំណាងមែន ៕