មកស្តាប់ពីខ្សែជីវិតពិត របស់ស្រ្តីរកស៊ីផ្លូវភេទ ត្រូវបានមេខ្យល់យកមកលក់នៅ ភ្នំពេញ ក្នុងតំលៃ៣០០ដុល្លារ...(មានវីដេអូ)
-

ស្រ្តីម្នាក់រៀបរាប់ពីខ្សែជីវិតពិតប្រាកដ ដែលគាត់បានត្រូវបានមេខ្យល់បោកយកមកលក់បន្តនៅភ្នំពេញ ឲ្យទៅមេបន់មួយក្នុងតម្លៃត្រឹមតែ300$ប៉ុណ្ណោះ។ ក្នុងវ័យ១៧ឆ្នាំ ចំប៉ី ដែលឈ្មោះគេហៅក្រៅ បានប្រាប់ថា ដំបូងគេបានទៅគ្រួសារគាត់ ហើយបានល្បងឪពុកម្តាយនាង ព្រមទាំងនាង ឲ្យមកធ្វើការជាានារីរត់តុ តែពេលដែលមកដល់ នាងត្រូវបានមេខ្យល់លក់នាងឲ្យទៅបន់ស្រីទៅវិញ។ 


នៅក្នុងជីវិតជានារីរកស៊ីផ្លូវភេទ ចំប៉ីបានប្រាប់ថា ក្នុងមួយថ្ងៃ មេបន់ បានឲ្យមានទៅបំរើសេវាភ្លូវភេទដល់ភ្ញៀវរហូតដល់ទៅ ៥ទៅ៦ ឬអាចដល់៧នាក់អីទៅ។ ក្រោយពីចំប៉ីបានធ្វើការនោះបានមួយរយៈ នាងក៏បានពឹងបុរសម្នាក់ ឲ្យជួយរកការងារធ្វើ តែបុរសរូបនោះដូចជាមិនហ៊ាន ។ បន្ទាប់ពីជួយចេញមកក្រៅហើយ ចំប៉ី ក៏បានប្តូរអាជីពអ្វីនោះដែរ ដោយនាងសារតែភាពអត់ឃ្លាន និងគ្មានកន្លែងស្នាក់ផងនោះ នាងក៏បានបន្តអាជីពជានារីបំរើផ្លូវភេទដូចមុន តែមិនមែននៅក្នុងបន់ស្រីនោះទេ។ ចំប៉ី បានទៅជួលផ្ទះស្នាក់នៅមួយកន្លែង ដែលមានតំលៃសមរម្យ សម្រាប់ការស្នាក់នៅជាប្រចាំថ្ងៃ។ 


ក្រោយពីចេញរត់ចេញពីជីវិតនៅក្នុងផ្ទះបន់ស្រីមក ចំប៉ី ត្រូវប្រកបរបរដូចដើម ។ ចំប៉ី បានរៀបរាប់ពីខ្សែជីវិតទៅម្តាយ ពេលម្តាយបានស្តាប់លឺក៏យំ។ រាល់ថ្ងៃចំប៉ី មានបន្ទុកចិញ្ចឹមកូនពីរនាក់ ដោយផ្ងើរឲ្យម្តាយជាអ្នកមើលថែ ហើយនាងប្រឹងរកលុយដើម្បីជួយកូនឲ្យបានរៀនសូត្រ ។ ចំប៉ីក៏ធ្លាប់ប្រាប់ពីជីវិត និងមុខរបររបស់ខ្លួនទៅកូនដែរ។ 


បើចង់ដឹងកាន់តែច្បាស់សូមទស្សនាវីឌីអូទាំងអស់គ្នា៖


ប្រភព៖ រិន សុក្រិត្យ / Rin Sokreth