សូមចូលរួមត្រេកអរចំពោះប្អូនស្រី និងគ្រួសារផង!!! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មាតាមនុស្សធម៌កម្ពុជា បានជួយឲ្យបំណងប្រាថ្នារបស់យុវតី ថន រតនា ដែលជាសិស្សប្រឡងជាប់និទ្ទេសA មានពិន្ទុខ្ពស់ជាងគេ បានសម្រេចបំណងរបស់ប្អូនស្រី
-

ភ្នំពេញៈ យុវតី ថន រតនា ដែលក្តីប្រាថ្នារបស់នាងគឺចង់សិក្សាផ្នែកមុខវិជ្ជាពេទ្យ តែបញ្ហារបស់នាងគឺខ្វះខាតប្រាក់ សម្រាប់ផ្គត់ផ្គង់ការសិក្សារបស់នាង ។ នាង និងឪពុករបស់នាង បានលើកដៃសំពះសុំសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចបំណងប្រាថ្នារបស់នាងមួយនេះ ។ នាពេលនេះ បំណងប្រាថ្នារបស់ប្អូនស្រីពិតជាបានដូចបំណងហើយ ព្រោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភសម្រាប់ការសិក្សារបស់ប្អូនស្រីក្នុងការសិក្សាមុខវិជ្ជាពេទ្យ ដែលជាក្តីស្រម៉ៃរបស់ប្អូន។ សូមចូលរួមត្រេកអរចំពោះប្អូនស្រី និងគ្រួសារ