ចប់បាត់ហើយ ស្រីស្អាតអើយ!!! រវល់តែត្រេកអរ និងទូរស័ព្ទថ្មី មិនទាន់បើប្រើផង Iphone XS Max ឥឡូវបែកខ្ទេចអេក្រង់....(មានវីដេអូ)
វីដេអូមួយ ត្រូវបានគេបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេសបុកវៀតណាម ដោយនារីម្នាក់ បានបើកប្រអប់ Iphone XS Max សេរីថ្មីដែលទើបហ្នឹងចេញនោះ ដែលមានដល់តម្លៃដល់ទៅខ្ទង់ពាន់ដុល្លារឯណោះ ប៉ុន្តែប្រហែល ដោយសារតែអររំភើបពេក ហើយវារាងរអិលផងនោះ មិនបានប្រុងប្រយ័ត្នក៏ជ្រុះធ្លាក់ចេញពីដៃ ធ្វើឲ្យបែកកញ្ជក់អេក្រង់ទាំងថ្មីតែម្តង។ ក្រោយបង្ហោះវីដេអូនោះត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកក្នុងប្រទេសវៀតណាម ធ្វើការស៊ែរ និងចូលរួមសោកស្តាយ ដោយទូរស័ព្ទថ្មីខ្ទង់ពាន់ដុល្លារផងនោះ មិនទាន់បានប្រើក្តៅដៃផង ស្រាប់តែជ្រុះធ្លាក់បែកកញ្ជក់អេក្រង់ទាំងថ្មីបាត់។ សូមទស្សនាវីដេអូៈ




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។