ទីបំផុត បទចំរៀង «កុំស្តាយពេលបាត់បង់ខ្ញុំ!» របស់កញ្ញា វី ឌីណែត បានចេញជា MV ហើយ...(មានវីដេអូ)
-

តារាចំរៀងស្រីស្រស់ប្រចាំផលិតកម្មហង្សមាស កញ្ញា វី ឌីណែត ដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ មហាជន ទាំងរូបសម្រស់ និងទេពកោសល្យចំរៀង។ កាលពីពេលថ្មីនេះ កញ្ញា ក៏បានចេញ MV ថ្មី មួយបទទៀតហើយដែលមានចំណងជើងថា «កុំស្តាយពេលបាត់បង់ខ្ញុំ!» ដែលជាបទចំរៀងកំពុងតែពេញនិយម។


ក្នុងបទចំរៀង «កុំស្តាយពេលបាត់បង់ខ្ញុំ!» ជាបទចំរៀងមួយបទ ដែលពោលពេញទៅដោយមនោសញ្ចេតនា និងចាក់ដោតយ៉ាងខ្លាំង ចំពោះគូរស្នេហ៍មួយគូរ ដែលធ្លាប់តែស្រលាញ់គ្នា​ ប្រែក្លាយទៅជារកាំរកូសគ្នា រហូតដល់ខាងស្រី លេបថ្នាំសម្លាប់ខ្លួនទៅចោលខាងប្រុស ទើបនឹកស្តាយក្រោយ។


 ក្នុងមួយជីវិតរបស់មនុស្សម្នាក់ៗ តើមានពេលសប្បាយរីករាយជាមួយនឹងមនុស្សដែលខ្លួនឯងស្រលាញ់ បានដងប៉ុន្មានដង ក្នុងមួយជីវិត បើម្នាក់ៗ ចេះតែមានរឿងឥតឈប់ឥតឈរ យ៉ាងនេះ តើពេលណាបានស្គាល់សេចក្តីសុខពិត និងមានសុភមង្គលនោះ។



មានវីដេអូ៖


ប្រភព៖ Rasmey Hang Meas