ឃើញភ្លាមៗហើយអាណិតមិនជួយលោកតាមិនកើតទេ...ប្អូនប្រុស តាំង គឹមឡេង ឃើញម៉ូតូស្រវឹឹងមួយគ្រឿងជិះលឿនបុកសុីក្លូលោកតាខ្ទេចអស់កង់មួយជំហៀង ប្អូនប្រុសក៏សម្រេចចិត្តធ្វើរឿងមួយ...(មានវីដេអូ)
-

បងប្អូនខ្មែរជាច្រើនពិតជាបានស្គាល់ពី​ យុវជនម្នាក់ ដែលតែងតែជួយដល់សង្គម ពិសេសចាស់ជរា ក្មេងកំព្រា និងបងប្អូនជាច្រើនអ្នកដែលជួបនូវទុក្ខលំបាក។


កាលពីថ្ងៃម្សិលមិញ ប្អូនប្រុសក៏បានជួយដល់លោកតាម្នាក់ ជាអ្នកធាក់ស៊ីក្លូ ហើយក៏ត្រូវបុរសម្នាក់ស្រវឹងស្រា ក៏បានជិះបុកស៊ីក្លូរបស់លោកតា បណ្តាលឲ្យលោកតារងរបួសក្បាល។ ជាក់ស្តែងប្អូនប្រុសបានរៀបរាប់ថា "ឃើញភ្លាមៗហើយអាណិតមិនជួយលោកតាមិនកើតទេ..ម៉ូតូស្រវឹឹងមួយគ្រឿងជិះលឿនបុកសុីក្លូលោកតាខ្ទេចអស់កង់មួយជំហៀងខ្ញុំបានជិះឡានមកពីសៀមរាបវិញឃើញហើយមិនអាចហួសបានព្រោះគិតថាចុះបើសុីក្លូគាត់ខ្ទេចតើស្អែកគាត់បានអ្វីរកលុយទៅខ្ញុំក៏បានចុះជូនថ្លៃធ្វើសុីក្លូទាំងស្រុងនិងជួយនាំលោកតាទៅមន្ទីរពេទ្យព្រោះលោកតាឈាមពេលើផ្នែកក្បាលដោយបុកត្រូវដៃសុីក្លូ??"។



មានវីដេអូ៖



ប្រភព៖ តាំង គឹមឡេង