ត្រាំ សម្រេចយកពន្ធលើកម្ពុជានិងថៃ ៣៦% ដូចគ្នា...
Heang
-

បំផុតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចយកពន្ធលើទំនិញពីកម្ពុជា និងថៃ ៣៦%ដូចគ្នា ដែលនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥ទៅ។

ការសម្រេចនេះ ធ្វើឡើងកាលពីថ្ងៃចន្ទទី៧ខែកក្កដា បន្ទាប់ពីលោក ត្រាំ ផ្ញើលិខិតទៅកាន់ប្រទេសជាច្រើនដើម្បីជូនដំណឹងអំពីអត្រាពន្ធថ្មី លើទំនិញដែលនាំចូលសហរដ្ឋអាមេរិក។

ប្រមុខសេតវិមានបានហៅពន្ធទាំងនេះថាជា «ពន្ធបដិការ» ដោយអះអាងថា ការដាក់ពន្ធបែបនេះគឺដើម្បីធ្វើឲ្យលក្ខខណ្ឌនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកាន់តែមានតុល្យភាព និងដើម្បីដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្មទំនិញដ៏ធំរបស់សហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ លិខិតរបស់លោក ត្រាំ ក៏បញ្ជាក់ដែរថា ប្រទេសនានាអាចទទួលបានការកែសម្រួលអត្រាពន្ធ ប្រសិនបើមន្ត្រីរបស់ពួកគេផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មចំពោះសហរដ្ឋអាមេរិក។

សូមជម្រាបថា ក្រៅពីកម្ពុជានិងថៃ ប្រទេសផ្សេងទៀតដែលស្ថិតក្នុងបញ្ជីពន្ធបដិការរបស់អាមេរិកមានដូចជា៖

មីយ៉ាន់ម៉ា និងឡាវ៖ ៤០% (ខ្ពស់ជាងគេ)

បង់ក្លាដែស និងស៊ែប៊ី៖ ៣៥%

ឥណ្ឌូណេស៊ី៖ ៣២%

អាហ្វ្រិកខាងត្បូងនិងបូស្នៀ-ហឺហ្សេហ្គោវីណា៖ ៣០%

ជប៉ុន កូរ៉េខាងត្បូ​ង ម៉ាឡេស៊ី កាហ្សាក់ស្ថាន និងទុយនីស៊ី៖ ២៥%៕ ប្រភព៖ កោះសន្តិភាព