សូមបងៗសមត្ថកិច្ច ជួយចាត់ការផង!!! តាមផ្លូវមុនីវង្សយើងហ្នឹង….បង្ហោះម៉ូតូហើយ ថតវីដេអូបង្ហោះចូលបណ្តាញសង្គមហ្វេសបុកទៀត…ជួយស៊ែរអោយគាត់ល្បីផង….(មានវីដេអូ)
-

តាមរយៈហ្វេសបុកឈ្មោះ Heng Slot កាលពីម្សិលមិញ បានបង្ហោះវីដេអូស្តីពីការបង្ហោះម៉ូតូយ៉ាងអាណាធិបតេយ្យពីក្រុមក្មេងស្ទាវមួយក្រុម ដោយមិនខ្លាចគ្រោះថ្នាក់ និងសមត្ថកិច្ចអ្វីបន្តិចសោះ។ បើតាមវីដេអូ ក្មេងស្ទាវមួយក្រុមនោះ បានបង្ហោះបណ្តោយផ្លូវមុនីវង្ស ដែលមើលទៅគួរឲ្យស្រៀវស្រាវជំនួស។ តាមរយៈខមមិន មានការខមមិនមិនពេញចិត្តចំពោះទង្វើក្មេងស្ទាវខាងលើ ដោយមតិលើកឡើងថា បើគ្រោះថ្នាក់តែឯងមិនអីទេ តែខ្លាចតែបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃដែលមិនដឹងអីនោះ ហើយជាពិសេសធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ៕ មានវីដេអូខាងក្រោមៈ