តើមានបងប្អូនប៉ុន្មានអ្នក ដែលហ៊ានសាក់រូបមនុស្សជាទីស្រលាញ់ លើដើមទ្រូងដែរឬទេ?
ការចាក់សាក់នាសម័យបច្ចុប្បន្ននេះ គឺជាភាពទាន់សម័យ បំផុត ដែលយុវវ័យជាច្រើនគេពេញនិយម ចាក់សាក់ ដើម្បីភាពស្រស់សង្ហារ ដោយសារស្រលាញ់ ចំណងចំណូលចិត្ត បាឡីមន្តអាគមន៍ជាដើម។ ការចាក់សាក់ បានកើតមាននៅក្នុងសង្គមខ្មែរ ជាយូរមកហើយ ចាប់តាំងពីបុរាណកាលមក។

យ៉ាងណាមិញ បើយើងមកមើលពីបុរសម្នាក់ ដែលគាត់បានបង្ហាញពីសាក់រូបមនុស្សស្រីម្នាក់ ដែលសាក់នោះ គួរឲ្យក្នាញ់ខ្លាំងណាស់ ដោយបុរសរូបនោះបានចាក់សាក់នៅលើដើមទ្រូងរបស់ខ្លួន។ ដើម្បីបញ្ជាក់ពីក្តីស្នេហ៍ ទំហំនៃការស្រលាញ់ មិនប្រែចំពោះមនុស្សស្រីដែលខ្លួនស្រលាញ់ ដែលវីដេអូចាក់សាក់បែបនេះធ្លាប់តែឃើញនៅបរទេស តែវីដេអូនេះគឺស្ថិតក្នុងហ៊ានសាក់ដ៏ល្បីមួយក្នុងប្រទេស នេះបើតាមហ្វេសបុកឈ្មោះYudy Rsd ដែលគេស្គាល់ថាជាជាងសាក់រូប ក្នុងហាងសាក់ដ៏ល្បីខាងលើនេះ។

.png?1537868465)
.png?1537868465)
មានវីដេអូ៖
ប្រភព៖Yudy Rsd
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។