មុខសញ្ញាចោរគាស់ផ្ទះវីងវេលុយយប់មិញ នៅខណ្ឌជ្រោយចង្វារ ត្រូវកម្លាំងជំនាញ អ.ហ ខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនបានចំនួន២នាក់....(មានវីដេអូ)
-

យោងតាមការឲ្យដឹង ពីហ្វេសបុកផេចរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជូនដំណឹងឲ្យដឹងថាៈ កាលពីវេលាម៉ោង១០ៈ៣០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងជំនាញ អ.ហ ខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះវេលុយវីង នៅចំនុចផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលប្រព្រឹត្តកាលពីវេលាម៉ោង១ៈ៤៣នាទីរំលងអាធ្រាត ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨។

ជនសង្ស័យខាងលើមានឈ្មោះទូច កែវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ទី២.មានឈ្មោះចិត្រ ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ក្នុងនោះកម្លាំងជំនាញបានរកឃើញវត្ថុតាងរួមមាន ម៉ាសុីនវេលុយវីងចំនួន២គ្រឿង ក្រដាស់ព្រីនម៉ាសុីនវេលុយវីងចំនួន៨ដុំធំ ៧ដុំតូច ទូរស័ព្ទ១គ្រឿង សុីមកាតប្រព័ន្ធសុីថែលចំនួន១ដុំ (៣៦សុីម) សោរផ្ទះមួយចង្កោម នាឡិការដៃចំនួន២ កាតគណនីវីងចំនួន២ សៀវភៅធនាគាហត្ថាកសិករចំនួន១ ត្រាចំនួន១ សំលៀកបំពាក់មួយចំនួន កាបូបលុយចំនួន១ ម្សៅក្រាមសថ្លា១កញ្ចប់តូច សំភារះសំរាប់ជក់មួយចំនួន។ បច្ចុប្បន្នកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅការិយាល័យព្រហ្មទណ្ឌ អ.ហ រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕