ស្លាប់៨នាក់ និង​រងរបួស២០នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨
ណារ៉ា
-

(ភ្នំពេញ)៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន១៣លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៨នាក់ របួសធ្ងន់១៦នាក់ និង​របួសស្រាល៤នាក់។

ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១៣លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន១៧គ្រឿង, រថយន្ដ​ធុន​តូច៧គ្រឿង, រថយន្ដ​ធុន​ធំ២គ្រឿង, ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន គ្រោះថ្នាក់​ចរាចរណ៍​រួមមាន៖ ល្បឿន, បត់​គ្រោះថ្នាក់, មិន​គោរព​សិទ្ធិ, ស្រវឹង និង​ប្រជែង។

សូមបញ្ជាក់ថា រយៈពេល២៤ថ្ងៃ ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន១៩៧លើក បណ្ដាល​ឲ្យ​មនុស្ស​សា្ល​ប់៩៦នាក់, របួសធ្ងន់១៩៨នាក់ និង​របួសស្រាល៦៤នាក់៕