កប់ម៉ង...បទថ្មីរបស់កញ្ញា ទេព បូ​ព្រឹក្ស ក្រោមចំណងជើងថា​ "ខ្ចិលនិយាយ"... ជូនចំពោះអ្នកចូលចិត្តប៊ីចេង (មានវីដេអូ)
-

តារាចំរៀង ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូ​ព្រឹក្ស មិនត្រឹមតែជាតារាចំរៀងដ៏មានប្រជាប្រិយពីសំណាក់ មិត្តៗយុវវ័យប៉ុណ្ណោះ​ទេ ចំណែកការតុបតែង  និងក្បាច់រាំរបស់កញ្ញាវិញ កាន់តែធ្វើឲ្យយុវវ័យពេញចិត្ត ពិសេសគឺស្ទាយ៍នៃសំលៀកបំពាក់ និងការលេងម៉ូតសក់របស់កញ្ញាផ្ទាល់តែម្តង។ 


យ៉ាងណាមិញ មួយរយៈពេលចុងក្រោយមកនេះ កញ្ញា តែងតែត្រូវបានជនចំនួនតូច ចូលចិត្តប៊ីចេងជាមួយកញ្ញា ឥតឈប់ឈរ រហូតដល់កញ្ញា សម្រេចចិត្តធ្វើបទចំរៀងថ្មីមួយបទដែលមានចំណងជើងថា "ខ្ចិលនិយាយ" ដែលបទនេះ អរគុណដល់ hater អ្នកមិនចូលចិត្តទាំងអស់គ្នា ដែលចូលចិត្ត ប៊ីចេងជាមួយកញ្ញា "បើមិនចូលចិត្តមិចមិនscrollអោយផុតទៅ " ។ 


កញ្ញាក៏បានបន្ថែមទៀតថា "អរគុណដល់haterទាំងអស់គ្នាជាពិសេសដែលធ្វើឲ្យខ្ញុំមានថ្ងៃនេះ រឹងមាំបែបនេះ ស្រលាញ់អ្នកទើសទាំងអស់គ្នា មើលថើបមួយមើលស្រលាញ់ណាស់ jub jub"



តោះមកស្តាប់បទចំរៀងថ្មីរបស់កញ្ញាទាំងអស់គ្នា៖



ប្រភព៖ Tep Boprek