សួរថាអ្នកណាមិនភ័យ!!! យកមងទៅរាយពីល្ងាច សង្ឃឹមថាព្រលឹមឡើងនិងបានត្រី តែមិនបានត្រីអី មកជាប់ក្រពើមួយក្បាល ទំងន់ជិត២០០គ.ក រត់ឡើងព្រលឹងចុងសក់
-

ពោធិ៍សាត់ៈ កាលពីព្រឹក​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុច​ក្នុង​ស្ទឹង​មេទឹក (ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស) ស្ថិត​ក្នុងភូមិ​កណ្តាល ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់។ បុរស​ម្នាក់ មានឈ្មោះ មឿ​ន មីន ភេទ​ប្រុស រស់នៅភូមិ.ឃុំខាហងលើ។ ឡើង​ភ័យបះសក់​ ខណៈ​ទៅ​រាយ​មងយកត្រី មិនបានត្រីបែរជាជាប់ ​សត្វ​ក្រពើ១ក្បាល​ខ្មៅគ្រាក់ ទម្ងន់​ជិត២០០គីឡូក្រាម។

បុរសខាងលើបានរៀបរាប់ឲ្យដឹងថាៈ កាលពី​ល្ងាច​រូបគាត់​បាន​ទៅ​រាយ​មង​ក្នុង​ទឹកស្ទឹង​នៅ​ចំណុច​ខាងលើ រួច​ក៏​ទៅ​សម្រាក​នៅផ្ទះ​វិញ លុះ​ព្រឹក​ឡើង​រូបគាត់​ទៅ​មើល​មង ក៏​ប្រទះឃើញ​ជាប់​សត្វ​អ្វីមួយ​ធំ​ណាស់ ហើយ​បាន​នឹង​កំពុង​រើ​បម្រាស់ ដោយ​មង​រុំ​ខ្លួន វា​ជិត គាត់​ក៏​ទាញ​ឡើង​ឃើញ​ជាប់​សត្វ​ក្រពើ​ដ៏​ធំ១ក្បាល​ទម្ងន់​ប្រមាណ​ជាង​ជិត២០០គីឡូក្រាម ខណៈនោះ​គាត់​បាន​រាយការណ៍ ប្រាប់​សមត្ថកិច្ច ឲ្យ​មកជួយ​អន្តរាគមន៍​លើក​ក្រពើ១ក្បាល​នេះ។

បច្ចុប្បន្ន​សត្វ​ក្រពើ​នេះ​ត្រូវបាន​ដឹក​យកមក​រក្សាទុក នៅ​ទីបញ្ជាការដ្ឋាន​វរៈ​ការ​ពារ​ព្រំដែន​គោក​លេខ៨២៥ រង់ចាំ​បញ្ជា​ពី​ថ្នាក់លើ ហើយ​អាច​នឹង​លែង​ចូលក្នុង​ទឹកស្ទឹង​ខាងលើ​នោះ​វិញ ព្រោះ​តំបន់​នោះ​ជា​ដែន​ការពារ និង​អភិរក្ស​សត្វ​ចំរុះ​ផង​នោះ ៕