បេក្ខនារី ឧសភា ៖ ខ្ញុំជាអ្នកលាងចាន នៅភោជនីយដ្ឋាន ហើយខ្ញុំមានក្តីស្រម៉ៃក្លាយខ្លួនជាកំពូលចុងភៅឯក MasterChef Khmer តែចុងក្រោយ...(មានវីដេអូ)
-

មនុស្សម្នាក់ៗតែងតែមានក្តីស្រម៉ៃនិងបំណងប្រាថ្នាមួយ ទោះបីក្តីស្រម៉ៃធំឬតូចយ៉ាងណា សម្រាប់មនុស្សម្នាក់ ពិតជាសំខាន់ណាស់។ នៅក្នុងកម្មវិធី MasterChef Khmer ជាកម្មវិធីប្រកួតប្រជែងមួយ ដែលមានបេក្ខជន និងបេក្ខនារីជាច្រើនបានចូលរួម ធ្វើការប្រកួតប្រជែង។ 


យ៉ាងណាមិញ នៅក្នុងចំណោមបេក្ខជន បេក្ខនារីទាំងអស់នោះ ក៏មានបេក្ខនារី ម្នាក់ដែលគាត់មកពីខេត្តបាត់ដំបង មានឈ្មោះថា ឈុន ឧសភា អាយុ១៩ឆ្នាំ។ កញ្ញា ក៏បានរៀបរាប់ពីជីវិតរបស់ ក្តីប្រាថ្នាពេលអនាគត ថា "ជាមនុស្សស្រីម្នាក់ ដែលធ្លាប់ធ្វើការនៅក្នុងភោជនីយដ្ឋានមួយ ហើយរូបនាងផ្ទាល់គ្រាន់តែជាអ្នកលាងចានតែប៉ុនណោះ"។ នាងក៏បានប្រាប់ពីមហិជ្ជតានាថ្ងៃអនាគតរបស់ខ្លួនថា "នាងចង់ក្លាយជាកំពូលចុងភៅឯក នៅក្នុងកម្មវិធីMasterChef Khmer"។ 


ជាក់ស្តែងនៅក្នុងការប្រកួតមួយនេះ ឧសភា ហាក់ធ្វើមិនបានល្អទាល់តែសោះ ពីមួយវគ្គទៅមួយវគ្គ។ ទីបំផុតឧសភា ក៏មិនបានបន្តដំណើរទៅវគ្គបន្ទាប់ទៀតផងដែរ។ ឧសភា និងមិនចោលក្តីស្រម៉ៃរបស់ខ្លួននោះទេ ទោះបីជាជួបនិងឧបស្គយ៉ាងណាក្តី។


មានវីដេអូ៖




ប្រភព៖ MasterChef Khmer