ខ្លោចចិត្តខ្លាំងណាស់!!! វត្តក្រឡាញ់ចាស់ ក្នុងខេត្តកំពង់ឆ្នាំង បិណ្ឌ១ បិណ្ឌ២ទៅហើយ នៅតែស្ងាត់ជ្រាប គ្មានចង្ហាន់ញាតិញោម មកប្រគេនសោះ....(មានវីដេអូ)
-

បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រជាជននាំគ្នាប្រារព្ធពិធីបុណ្យនេះ​​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1.បិណ្ឌ2 … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។

ដោយឡែកព្រះសង្ឃមួយ ដែលគណនីហ្វេសបុកឈ្មោះព្រះនាម Moch Saoly បានបង្ហោះសាររៀបរាប់ថា "វេនទី១ វត្តក្រឡាញ់ចាស់ ភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ដាំឆាន់ខ្លួនឯង អាត្មាភាពមិនចង់បាន ម្ហូបអាហារបបូរអីទេ សុំត្រឹមតែមានវេន ដូចវត្តគេផ្សេងៗទៅ គ្រប់គ្រាន់ហើយ តែនេះអត់ទាំងវេនទៀត ញាតិញោម មានសទ្ធាជ្រះថ្លា ចង់មកកាន់បិណ្ឌ អាចទំនាក់ទំនងលេខទូរសព្ទអាត្មាភាព 015 896 999,097 55 08 097 " ៕