លោក វិល្លាម រៀបរាប់ចំណុចធ្វេសប្រហែសរបស់ក្រសួងអបរំ តែក៏កោតសរសើរចំពោះមន្រ្ដីដែល...
ណារ៉ា
-

យោងតាមហ្វេសប៊ុករបស់ប្រធានគណបក្ស ខ្មែរក្រោក​ កាលពីថ្ងៃទី២៦ កញ្ញា កន្លងទៅម្សិលមិញនេះបានរៀបរាប់ពីចំណុចធ្វេសប្រហែស និងការទទួលខុសត្រូវខ្លះរបស់ក្រសួងអប់រំនៅកម្ពុជា។

លោករៀបរាប់ថា៖ ក្នុងអាណត្តិទី៦ នៃស្ថាប័នអប់រំដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន ហាក់បីដូចជាមានកំហុសបច្ចេកទេសច្រេីនលេីកច្រេីនសារក្នុងសម័យប្រឡង ថ្ងៃ២០ សីហា ឆ្នាំ ២០១៨ គឺទាក់ទងនិងបញ្ហាបច្ចេកទេសដែលមានភាពខ្វះចន្លោះពីមន្ត្រីថ្នាក់ក្រោមដែលគ្មានភាពទទួលខុសត្រូវលេីការងារទាល់តែសោះ ។

ក្រសួងអប់រំត្រូវធ្វេីអធិការកិច្ចជាបន្ទាន់មួយដេីម្បីចុះសិក្សាផ្ទាល់

អំពីកំហុសរដ្ឋបាល របស់មន្ត្រីបច្ចេកទេសថ្នាក់ក្រោម ចៀសវាងមានករណី មន្ត្រីបច្ចេកទេសថ្នាក់ក្រោម ធ្វេីកំហុសដេីម្បីបង្ករបញ្ហាដល់មន្ត្រីនយោបាយថ្នាក់លេីដែលជារដ្ឋមន្ត្រី ។

សូមកោតសរសេីរដល់ទំនួលខុសត្រូវរបស់រដ្ឋមន្ត្រីក្រសួងអប់រំដែលបានសុំទោសដល់មហាជនចំពោះការប្រកាសលទ្ធផលកំណែវិញ្ញាសាប្រឡងខុសបច្ចេកទេស តែយ៉ាងណាមិញថ្នាក់ក្រោមធ្វេីខុសថ្នាក់លេីសុំទោសរហូត ក៏ពុំត្រឹមត្រូវដែរ ទោះក្នុងនាមថ្នាក់លេីជាអ្នកគ្រប់គ្រងនឹងមានទំនួលខុសត្រូវក្ដី

ដូចនេះមុននិងកែប្រែវិស័យអប់រំ ត្រូវកែប្រែប្រព័ន្ធរដ្ឋបាលនៃមន្ត្រីថ្នាក់ក្រោមរបស់ក្រសួងអប់រំជាមុនសិន មិនអាចអោយខុសហេីយរួចខ្លួនរហូតនោះទេ ៕