ប្អូនបង្កើតសម្តេចហ៊ុន សែន បង្ហើបប្រាប់អ្នកលេងហ្វេសប៊ុកថា ជួយមើលមុខវាំងផង ខ្លាចមានឧកញ៉ាលុបទន្លេ យកដីទៀត ទុក្ខសម្រាប់បុណ្យអ៊ុំទូក ពីព្រោះជិតដល់ខែអ៊ុំទូកហើយ
-

កាលពីប៉ុន្មានថ្ងៃមកនេះ ​នៅក្នុង​​​​​​​​​​​​​​​​​​​​​​​​បណ្តាញ​សង្គម​ហ្វេ​ស​​​​​​​​​​​​​​​​​​ប៊ុ​ក បានធ្វើការចែករំលែក និងខមិនតៗគ្នា ​​​​​​​​​​​​​​អំពី​បញ្ហា​ការ​ចា​​​​​​​​​​​​​​​​​​​ក់ដី​រំលោភ​​​​​​​​​​​​​​​​​​​​​​​​​​​​យក​ព្រែក​​​​​​​​​​​​​​​​​​​​​ទន្លេ​បឹងបួ ជាពិសេស​​​​​​​​​​​​​​​​​​ចាក់​លុប​​​​​​​​​​​​​​​​​​​​​​​​​ឆ្នេរសមុទ្រ​​​​​​​​​​​​​​​​​​​​​​​​ធម្មជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​ខេត្ត​ព្រះសីហនុ​ពី​​​​​​​​​​​​​​​​​​​​​​សំណាក់​អ្នក​​​​​​​​​​​​​​​​​មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​អំណាច និង​​​​​​​​​​​​​​​​​​​​ឧកញ៉ាៗ​​​​​​​​​​ជាដើម។ 


ជាមួយគ្នា​នោះ​​​​​​​​អ្នកលេង​​​​​​​​​​​​​​​​​​​​បណ្តាញ​​​​​​​​​​​​​​​​​​​​​សង្គម​ជាច្រើន​​​​​​​​​​​​​នាក់​ដែល​តែង​​​​​​​​​​​​​​​​​​​​​​​​​​​តែ​ធ្វើការ​រិះគន់​​​​​​​​​​​​​​​​​​​​​​ឥត​សំចៃ​​​​​​​​​​​​​​មាត់​ទៅ​​​​​​​​​​​​​​​​​លើ​មន្ត្រី​ ​​​និង​ឧកញ៉ា​ខិលខូច​មួយ​​​​​​​ចំនួន ​ដែល​ឃុប​​​​​​​​​​​​​​​​ឃិត​គ្នា​លេប​​​​​​​​​​​​​​​​​​​​​​ដី​មិន​ចេះ​​​​​​​​​​​​​​​​​​​​​​​​​​ឆ្អែត។


ជាក់ស្តែង​​កាលពី​ថ្ងៃទី​២៥​ ខែ​​​​​​​​​​​​​​​​​​​​​​​​​កញ្ញា ​ឆ្នាំ​២០១៨ លោកស្រី​ហ៊ុន​ ស៊ីណាត​​​​​​​​ ​​​លោកស្រី​បាន​សរសេ​​​​​​​​​​​​​​​​រ​បង្ហោះ​នៅ​​​​​​​​​​​​​​​​​​​​​​​​​លើ​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ​របស់​​​​​​​​​​​​​​​​​​​​​លោក​ស្រី​ ​ថា" ផែនដីមូលមែនបានជួបញាតិច្រើនណាស់ថ្ងៃនេះរួមដំណើរជាមួយគ្នាទៅអាមេរិក?សូមជម្រាបលាមិត្តរួមFacebook មួយរយៈសិនហើយ។ សូមផ្ដាំមិត្តរួម Facebook ជួយមើលមុខវាំងផងខ្លាចមានឧកញ៉ាលុបទន្លេយកដីទៀតទុក្ខសម្រាប់បុណ្យអ៊ុំទូកពីព្រោះជិតដល់ខែអ៊ុំទូកហើយ"។


លោកស្រី ហ៊ុន​ ស៊ី​ណាត​​​​​ សរសេរ​បង្ហោះ​បែ​​​​​​​​​​​​​​​​​​បនេះ ក្នុង​បំណ​​​​​​​​​​​​​ង​ឌឺដង ស៊ក​​​​​​​​​​​​​​​​​​​​​​សៀត​ ចំអក​ឲ្យលោក ​​​​​​​​​​​​​ឧកញ៉ាៗ​ និ​​​​​​​​​​​​​​​​​​​​​​​​​​​​​ង​អ្នក​មាន​អំណា​​​​​​​​​​​​​ច​ទាំងឡាយ​​​​​​​​​​​​​​​​ ដែល​តែងតែ​​​​​​​​​​​​​​រំលោភ​យក​​​​​​​​​​​​​​​​​​​​​​​​​ដី​ប្រជារាស្ត្រ​ស្លូតត្រង់​ ​​​​​​​​​​​​​​​​​​​​​​​និង​ដី​ទន្លេ​បឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បួ​ ​ឬ​ឆ្នេរសមុទ្រ​ដែល​​​​​​​ជា​ដី​សាធារណៈ​រប​​​​​​​​​​​​​​​​ស់​រដ្ឋ​ដោយឥតអៀនខ្មាស់។



ប្រភពរូប៖ Sinath Hun