កំពុងរៀបចំសូត្រមន្តវេនទី៣ ស្រាប់តែភ្លើងឆេះ​ចេញពីក្នុងព្រះវិហារ ផ្អើលព្រះសង្ឃនិង​ពុទ្ធបរិស័ទ ​ចំណុះជើងវត្តសុវណ្ណបទុមវតី (ហៅវត្តរកាឃ្នួច)
-

ខេត្តត្បូងឃ្មុំ​ ៖ ហេតុការណ៍អគ្គិភ័យឆាបឆេះ​បល្ល័ង្ក​ព្រះ ក្នុងវត្តសុវណ្ណបទុមវតី ហៅវត្តរកាឃ្នួច នេះបានកើតឡើងនៅវេលាម៉ោង០៣:៣០នាទីល្ងាច ថ្ងៃទី២៦ ខែកញ្ញា​ ឆ្នាំ២០១៨ ស្ថិតនៅភូមិរកាឃ្នួចជេីង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ បានរលត់ទាំងស្រុង​បន្ទាប់ពីបាន រថយន្ត​ពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការរថយន្តពន្លត់អគីភ័យក្រសួងមហាផ្ទៃអន្តរាគមន៍ពន្លត់ ដោយប្រេីប្រាស់ទឹកអស់៣រថយន្ត ដែលបណ្ដាល​ឲ្យខូចខាត ៖ ព្រះពុទ្ធបដិមាករ(ថ្ម)​ ៤អង្គ(ធំ៣អង្គ តូច១អង្គ) ឆេះរោលសសរព្រះវិហារ ១ដេីម ឆេះកង្ហា Hatari ភ្ជួរជញ្ជាំង ៦គ្រឿង ឆេះរោលផ្ទាំងគំនូរ ដំបូលព្រះវិហារ​ ខូចខាត​២០%។


មូលហេតុ​ ៖ ទៀនវស្សាដែលដាក់នៅមុខ​បល្ល័ង្ក​ព្រះ សម្រាប់​ពុទ្ធបរិស័ទ​អុចអូប​ បានរលំលើគំនរទៀនវស្សាដែលទុកនៅក្បែរនោះជិត២០គូរ​ បណ្ដាលឲ្យ​ឆេះរាលដាលឡើងតែម្ដង។


ក្រោយពេលកើតហេតុ ព្រះចៅ​អធិការវត្ត និង​ព្រះថេរានុថេរៈគ្រប់ព្រះអង្ញ ព្រមទាំងតាជីយាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តរការឃ្នួច ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បាន​កោត​សរសើរ​ និងថ្លែងអំណរគុណដល់បងប្អូនកងកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យ ចំណុះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចេញមកអន្តរាគមន៍លឿន រហ័ស ដើម្បីជួយពន្លត់បានទាន់ពេលវេលា៕



ដោយ៖ភារ៉ា