គិតមុនគូរ...នារីវ័យក្មេងពីរនាក់ កើតក្តីវាយតប់គ្នា បែកមុខ មាត់គ្មានសល់ ដោយសារតែ...
-

ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង៣០នាទី សមត្ថកិច្ច ធ្វើការឃាត់ខ្លួនក្មេងទំនើង០២នាក់ ប្រើអំពើហិង្សាវាយទៅវាយមកនៅភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។


ក្មេងទំនើងទី១. ឈ្មោះ វណ្ណា ស៊ីណែត ភេទ ស្រី អាយុ ១៨ ឆ្នាំ ខ្មែរ មុខរបរ នារីបំរើខារ៉ាអូខេកូប្រា ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ (រងរបួសហើមបបូរមាត់ និងលើផ្ទៃមុខស្រាល )និងទី២-ឈ្មោះ កើត សុវណ្ណមាលា ភេទ ស្រី អាយុ១៨ឆ្នាំ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅ ផ្ទះលេខ ៥៣ N ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (រងរបួសដាច់ពីខ្ទង់ច្រមុះ ដល់លើថ្ពាល់ខាងឆ្វេង និង ដាច់ឆូត លើក្បាលពោះ (ដោយសារផ្លែឡាម ) ។


បើយោងតាមសម្តីសមត្ថកិច្ចបានប្រាប់ថា មុនពេលកើតហេតុឈ្មោះ កើត សុវណ្ណមាលា កំពុងនៅផ្ទះជាប់ហាងអ៊ុតសក់ ទីតាំងកើតហេតុខាងលើ ស្រាប់តែឃើញឈ្មោះ វណ្ណា ស៊ីណែត ដើរចូលហាងអ៊ុយសក់ ភ្លាមនោះឈ្មោះ កើត សុវណ្ណមាលា បានដើរទៅសួរនាំ ឈ្មោះ វណ្ណា ស៊ីណែត រឿងហេតុនិយាយឆាតសំលេងតាមទូរស័ព្ទ ពីបញ្ហាបរិយាកេរ្តិ៍ ភ្លាមនោះក៏បានឈ្លោះ ប្រកែកពាក្យសំដី ដោយខឹងពេកឈ្មោះ កើត សុវណ្ណមាលា បានទះកំភ្លៀងមួយដៃ រួចក៏វាយប្រតាយប្រតប់បោចសក់ គ្នាទៅវិញទៅមក ខណៈវាយបោចសក់គ្នានោះ ឈ្មោះ វណ្ណា ស៊ីណែត បានលូកដៃយកផ្លែឡាម នៅទូដាក់កញ្ចក់ អ៊ុតសក់ ក្បែរទូរស័ព្ទរបស់ខ្លួន មកកាន់នៅដៃឆូតទៅលើមុខ កញ្ជឹងក និងក្បាលពោះរបស់ឈ្មោះ កើត សុវណ្ណមាលា បណ្តាលឲ្យដាច់ឈាម ពេលនោះឈ្មោះ សំ លីណា ភេទ ស្រី អាយុ ២៦ ឆ្នាំ ផ្ទះនៅក្បែរនោះ ឃើញក៏ស្ទុះចូលឃាត់ ក៏ត្រូវបានរងរបួសចេញឈាម ដោយសារផ្លែឡាម ចំនួន ០២ ម្រាមដៃដែរ ក្រោយមកកម្លាំងប៉ុស្តិ៍នគរបាលទន្លេបា សាក់ ចុះអន្តរាគមន៍ និងធ្វើការឃាត់ខ្លួន យកមកប៉ុស្តិ៍ ដើម្បីចាត់ការតាមនីតិវិធី ។ បច្ចុប្បន្នក្មេងទំនើងទាំងពីរនាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ។


ដោយ៖ ភារ៉ា