សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយផ្ទះទេវតា ចំនួន២ខ្នង ដល់ទុរគត​ជន​ ជនចាស់​ជរា​គ្មាន​ទីពឹង​នៅ​ខេត្ត​ព្រះសីហនុ
-

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាឯកឧត្តម ហ៊ុន ម៉ានិត រួមដំណើរជាមួយក្រុមការងារមនុស្សធម៌ បានចុះទៅប្រគល់​ផ្ទះទេវតា​ ចំនួន​២ខ្នង ជាបន្តទៀត ជូនដល់​ទុរគត​ជន​ ចាស់​ជរាគ្មាន​ទីពឹង​នៅខេត្តព្រះសីហនុ។

ក្នុងកម្មវិធីប្រគល់ផ្ទះទេវតានោះ លោកជំទាវបាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមទាំងអស់ ដោយលោកជំទាវបញ្ជាក់ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងគិតគូរ អំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

១.ផ្ទះលេខ ២៤៨ ប្រគល់ជូនអ្នកមីង សុ ភី អាយុ៥៧ឆ្នាំ រស់នៅភូមិត្រពាំងគៀ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ២.ផ្ទះលេខ ២៤៩ ប្រគល់ជូនលោកយាយ កែវ ស៊ុន អាយុ៨៣ឆ្នាំ រស់នៅភូមិត្រពាំងចូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ផ្ទះទេវតាទាំង២ខ្នងខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។

សូមបញ្ជាក់ ទុរគតជនដែលទទួលបានផ្ទះទេវតានីមួយៗ ក៏ទទួលបានអំណោយបន្ថែមពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតរួមមាន សម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ.បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។ ក្នុង​ឱកាស​នោះដែរមានប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលបានចូលរួមអបអរសាទរកម្មវិធីផ្ទះទេវតា ក្រុមការងារបានចែកជូនអំណោយសម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេចកិត្តិព្រឹ​ទ្ធបណ្ឌិតផងដែរ មានសម្ភារសិក្សា នំកញ្ចប់ ខោអាវសម្រាប់លោកយាយ លោកតា។ ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនោះបានសម្តែងនូវសមាណចិត្តសប្បាយរីករាយយ៉ាងក្រៃលែង និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យមានសុខភាពល្អបរិបូណ៌។