អាសូរណាស់...តំបន់ទេសចរណ៍ដែល ធ្លាប់មានមនុស្សកុះករ បែរមកជាកន្លែងសំរាមទៅវិញ...
-

ព្រះសីហនុ ៖ កាលពីថ្ងៃទី២៥​ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chea Yat បានបង្ហោះរូបភាព អមជាមួយនឹងសារយ៉ាងខ្លី ពីសភាពឆ្នេរសមុទ្រលេខ១របស់កម្ពុជា បានប្រែក្លាយមុខមាត់ថ្មី ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបង្ហាញការហួសចិត្តជាខ្លាំង ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "អាសូរណាស់តំបន់ទេសចរណ៍ដែរធ្លាប់មានមនុស្សកកកុញ បែរមកជាកន្លែងសំរាមទៅវិញ"។

 


យ៉ាងណាមិញមានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Bro Ra ក៏បានរៀបរាប់នៅក្នុងខមិនថា "ខ្ញុំឆ្ងល់មែនតើ ឆ្ងល់ដល់ថ្នាក់ នឹកគិតហើយហួសចិត្តនឹងអាជ្ញាធរ នឹងអ្នកគ្រប់គ្រងនៅខេត្តនឹងម៉ង ពេលឃើញចឹងៗ បើអភិវឌ្ឍន៍ក៏អភិវឌ្ឍន៍ចុះអារឿងជនជាតិចិន ធ្វើអគារធំ មករកស៊ីនៅកំពង់សោមអីនឹង តែសូមថ្នាក់ដឹកនាំចេះគ្រប់គ្រង នឹង រៀបចំតំបន់ឆ្នេរអោយមានរបៀបរៀបរយអោយនៅមានកន្លែងឆ្នេរស្អាតសំរាប់ភ្ញៀវទេសចរណ៍ទៅលេងដូចមុនទៅវាងាប់មែន តំបន់ឆ្នេរទុកវាហើយរៀបចំអោយស្អាតទៅវាមិច! មើលទៅដូចជាតំបន់អាណាធិបតេយ្យ គេបោះបង់ចោល សួរថាតើកន្លែងចឹងៗ អ្នកណាគេទៅលេងអស់លោកអ្នកដឹកនាំ

រឿងនឹងខ្ញុំរិះគន់ចំពោះរដ្ឋបាលខេត្តនឹងម៉ង ធ្វើការយ៉ាងមិចទេ! មិនដឹងគាត់នឹងខ្វាក់ភ្នែកអស់ហើយមែន បានជាអសកម្មយ៉ាងនឹង បើដោះសារនោះនិយាយពីថាតាមមិនទាន់

បើធ្វើមិនកើតចុះចេញពីកៅអីនឹងទៅ អោយគេធ្វើម្ដង ហើយនៅដេកផ្ទះចាំមើលតើគេធ្វើបានអត់!!

រឿងជនជាតិចិនក៏ចឹងដែរថាចិនរញ៉េរញ៉ៃបង្ករភាពអណាធិបតេយ្យចឹងគ្រប់គ្រងមិនបាន លេះមួយរយជំពួក។ គ្រប់គ្រងមិនបានដោយសារការអនុវត្តច្បាប់វាធូរលុងពេក ចាប់បានអ្នកមានលុយដោះស្រាយចេញមកអាដែលនឹង

ធ្វើការយូរៗទៅខ្សោយទៅៗអន់ជាងកាលពី 2, 3ឆ្នាំមុនទៀត ខុសគ្នាដាច់ស្រលះម៉ង កុំយកពាក្យអភិវឌ្ឍន៍ កាអភិវឌ្ឍរបស់អស់លោកគឺដើម្បីបំផ្លាញទេ គេអភិវឌ្ឍន៍អោយល្អស្អាត ឯងវិញអភិវឌ្ឍន៍អោយក្លាយទៅជាតំបន់ដែលគេមើលទៅហួសចិត្តនិយាយលែងចេញ

(តារារៈនាទិសនិរតី Cambodia kingdom of Wonder??)លែងមានទូរទស្សន៍ណាផ្សាយចឹងទៀត នៅចាំឃ្លានឹងទេបងប្អូន!!

កាលពីមុនមួយឆ្នាំក៏ខ្ញុំ

ទៅលេង5ទៅ6ដងដែរ តែអាលូវឃើញហើយលែងចង់ម៉ា"។


ប្រភព៖ Chea Yat