លោកតាចំណាស់ម្នាក់ ដេកដួលអស់កំលាំងនៅលើថ្ម មិនដឹងថាកូនចៅនៅទីណា ទើបបណ្តោយឲ្យលោកតារស់នៅតែម្នាក់ឯង ឯការ គ្មានអាហារបរិភោគគ្រប់គ្រាន់ ចំណែកជំរកវិញក៏មិនដឹងថានៅទីណាឲ្យពិតប្រាកដ។

យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា 鳩山 ケイコ បានធ្វើការបង្ហោះវីដេអូ អមជាមួយនឹងខ្លឹមសារ ដោយសុំអំពាវនាវដល់សប្បុរសជន ទាំងក្រៅនិងក្នុងស្រុក មេត្តាជួយដល់លោកតាផង ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "សូមអគុណដល់បងប្អូនទាំងអស់គ្នាដែលបានជួយគ្នាម្នាក់បន្តិចបន្តួចដើម្បីជាអំណោយសម្រាប់ជូនដល់លោកតាដែលគាត់ចាស់ជរាកំសត់នៅម្នាក់ឯង នៅក្នុងភូមិត្រាចទោល ស្រុកអង្គស្នួល ឃុំបែកចាន ??????"។

ប្អូនប្រុសបានបន្ថែមទៀតថា "???អគុណណាស់ នៅថ្ងៃទី១០ ខែ១០នេះ ពួកខ្ញុំនិងមានគម្រោងទៅមើលលោកតាម្ដងទៀត...ដូចឆ្នេះបើបងប្អូនចង់ជួយជាថវិកាឬសម្ភារះផ្សេងៗ បងប្អូនអាចទាក់ទងមកខ្ញុំផ្ទាល់ 081888772 ឬ Inbox មកក៏បាន តាមសធារបស់បងប្អូន???"។







មានវីដេអូ៖
ប្រភព៖ 鳩山 ケイコ