ជិតដល់សណ្ឋាគារហើយ ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ ចេញមកធ្វើសកម្មឆក់កាបូប បានសម្រេច...
-

រាជធានី​ភ្នំពេញ ៖ ជនជាតិ​បរទេស​ប្រុស​​ស្រី៥នាក់ កំពុងធ្វើដំណើរតាមផ្លូវ ទៅសណ្ឋាគារស្នាក់នៅ ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ ចេញមកធ្វើសកម្មភាពឆក់កាបូបបានសម្រេច កាលពីវេលាម៉ោង ១១​យប់​ថ្ងៃ​ទី​២៦​ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៩​កែង​ផ្លូវ​១៧៨ នៅ​ចំណុច​ម្តុំ​វត្ត​សារា​វ័​ន្ត ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។


សមត្ថកិច្ចបានប្រាប់ដឹងថា ជនបរទេសទាំង៥នាក់នោះ មិនបានប្រាប់ពីអត្តសញ្ញានោះទេ ដោយពួកគាត់កំពុងតែធ្វើដំណើរទៅសណ្ឋាគារ ដើម្បីស្នាក់នោះ ស្រាប់តែលេចមុខជនសង្ស័យចំនួន៤នាក់​ ចេញមកធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ បានសម្រេច ហើយក៏រត់គេចខ្លួនបាត់តែម្តង។


សមត្ថកិច្ចបានបន្តទៀតថា នៅក្នុង​កាបូប​របស់​គាត់​មាន​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង មួយ​គ្រឿង​ម៉ាក​iPhone 5 និង​មួយ​គ្រឿង​ទៀត​ម៉ាក​iPhone X ព្រម ទាំង​លិខិតឆ្លងដែន​ចំនួន​១ កាត​ATM​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ជ័យ​ជំនះ​ដើម្បី​អោយ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕ 


ដោយ៖ ភារ៉ា