អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បញ្ជាក់ថា លោក ទ្រី ស៊ីថេង បានដាក់លិខិតលាលែងពីការងារដោយស្ម័គ្រចិត្តខ្លួនឯង
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បញ្ជាក់ថា លោក ទ្រី ស៊ីថេង បានដាក់លិខិតលាលែងពីការងារដោយស្ម័គ្រចិត្តខ្លួនឯង ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដែលមិនមែនជាការបញ្ឈប់ ឬស្នើឱ្យលាឈប់នោះឡើយ ។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននារសៀលនេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រៀបរាប់នៅភ្នំតាម៉ៅ ការផ្តល់ចំណី និងការថែទាំសត្វ មិនថាសត្វដំរី ឬសត្វផ្សេងៗទៀតនោះទេ គឺនៅតែបន្តផ្តល់ និងថែទាំជាប្រចាំតាមធម្មតា។

បច្ចុប្បន្ននេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃចំណាយប្រាក់ជាង ១,៥០០០ ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែសម្រាប់តែចំណីសត្វប៉ុណ្ណោះនៅភ្នំតាម៉ៅ ។អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បង្ហាញពីប្តេជ្ញាចិត្តរក្សាសុខុមាលភាពរបស់សត្វដំរីទាំងអស់ដែលកំពុងរស់នៅភ្នំតាម៉ៅ ដោយធ្វើការសហការជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។