ហើយមុខមាត់ឡើងដូចតារា!!! ចោរឆក់វ័យក្មេង២នាក់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីឆក់ទូរស័ព្ទពីអ្នកគ្រូបង្រៀនម្នាក់ បានសំរេចតែ...
-

ភ្នំពេញៈ កាលពី​ព្រឹកថ្ងៃទី២៧ ខែកញ្ញា ​ឆ្នាំ២០១៨នេះ ស្ថិតនៅ​តាមផ្លូវ​ព្រះ​មុន្នី​រ៉េត សង្កាត់​ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ជនសង្ស័យ​ចំនួន២នាក់​ មានឈ្មោះ​ សាទ​ ចាន់​ដា​រ៉ូ​ អាយុ២០ឆ្នាំ ​មុខរបរ​ជាងក្រឡឹង​ ស្នាក់នៅ​សង្កាត់​ទឹកល្អក់១ ខណ្ឌទួលគោក។ ទី២.ឈ្មោះ ​ស៊ិន​ ស៊ី​អិត ​អាយុ១៦ឆ្នាំ ​មុខរបរ​ជាងក្រឡឹង។ បានធ្វើសកម្មភាពឆក់​ទូរស័ព្ទដៃ​ពី​ស្ត្រី​ម្នាក់​ មានឈ្មោះ ព. ច.ណ.រ.អាយុ៣២ឆ្នាំ​មុខរបរ​គ្រូបង្រៀន។

បានសម្រេច​ រួច​ព្យាយាម​រត់គេចខ្លួន តែ​ត្រូវបាន​ស្ត្រី​ជា​ម្ចាស់​ជិះ​ម៉ូតូ​ដេញតាម​ស្រែកថាចោៗ ស្របពេល​ផ្លូវ​ស្ទះ​ចរាចរ​ណ៏​ធ្វើឱ្យ​ជនសង្ស័យ​ទៅណា​មិន​រួច​ ត្រូវ​ប្រជាព​ជា​ពលរដ្ឋ​ ដែល​ធ្វើដំណើរ​នៅក្បែរ​ នាំគ្នា​ជួយ​ចាប់​រួច​ប្រគល់ឱ្យ​អាវុធហត្ថ​ខណ្ឌមានជ័យ។ ជនសង្ស័យ​ទាំង២នាក់​ខាងលើ ​រួម​និង​ម៉ូតូ​ត្រូវបាន​បញ្ជូនទៅ​កាន់​ទីប​ញ្ជា​ការ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដើម្បី​ឃាត់ខ្លួន​បណ្តោះអាសន្ន​និង​កសាង​សំណុំរឿង​ បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕