សម្តីគ្រូទាយឈុតមែនទែន! កាល​នៅ​ក្រ គ្រូ​ទាយ​ហាម​ដាច់​ខាត​​ ធ្វើរឿងមួយនេះ បើ​រកស៊ី​មាន ពេលនេះបំពាន​រហូត​ជួប​រឿង​ធំ..(មានវីដេអី)
សីហា
-

ភ្នំពេញ៖ រឿងរ៉ាវឧត្ដមសេនីយ៍ទោជិះរថយន្ត570ស៊េរីថ្មីមានស្រីក្រៅចោលភរិយាធ្វើឱ្យគ្រប់គ្នាអាណិតនារីជាប្រពន្ធយ៉ាងខ្លាំងរហូតសួរថា“កាលគ្រាក្រស្រីម្នាក់នោះនៅឯណា?”។ពេលនេះម្ដាយរបស់នារីជាប្រពន្ធបានរៀបរាប់ប្រវត្តិដំបូងតាំងពីឧត្ដមសេនីយ៍ទោរូបនេះមានត្រឹមម៉ូតូមួយហើយចាប់ដៃជាមួយភរិយាពេញច្បាប់រកស៊ីលក់ដីលក់ឡានមានបានគ្រាន់បើតែបែរបំពានសម្ដីគ្រូទាយដែលហាមដាច់ខាតមិនឱ្យធ្វើរឿងមួយ។

ម្តាយបង្កើតរបស់នារីជាប្រពន្ធបានរៀបរាប់ថាកាលពួកគេមិនទាន់បានគ្នាជាប្តីប្រពន្ធគឺកូនប្រសារគាត់(ប្រុស)មានតែម៉ូតូអាសង់១គ្រឿងប៉ុណ្ណោះ។គ្រូបានទស្សន៍ទាយថានៅពេលដែល២នាក់នេះចាប់ដៃគ្នាគឺរកស៊ីត្រូវមានណាស់ប៉ុន្តែហាមមានស្រី(ប្រពន្ធចុង)ដាច់ខាតអាចនឹងធ្លាក់ខ្លួនវិញព្រោះជើងលេខរបស់បុរសជាប្ដីនេះនឹងងប់ស្រីរហូតបង់អស់ទ្រព្យសម្បត្តិ។ម្តាយក្មេកគាត់និយាយថាគ្រូទាយឆុតណាស់ឥឡូវក្រុមគ្រួសារគាត់ជំពាក់លុយគេប្រហែល២លានដុល្លារទៅហើយ។

ហេតុការណ៍លោកផ្កាយ២ឡុងទិត្យត្រូវបានប្រពន្ធដើមតាមទាន់លួចមានប្រពន្ធចុងនេះគឺកើតឡើងនៅម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៨ត្រង់ចំណុចមុខផ្ទះលេខ៦Rហើយក៏ផ្ទុះជាហិង្សាវាយបំបែកកញ្ចាក់រថយន្តLexus570មួយគ្រឿងនិងកញ្ចក់ទ្វារផ្ទះរងការខូចខាតយ៉ាងដំណំបង្កការភ្ញាក់ផ្អើលទាំងយប់ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចនគរបាលព្រមទាំងកងរាជអាវុធហត្ថមកចោមរោមឈរមើលផងដែរ។

បើតាមការរៀបរាប់របស់ប្រពន្ធដើមបាននិយាយថាប្តីរបស់ខ្លួនមុខរបរមន្ដ្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសហើយពូកគាត់បានរៀបការរយៈពេលជាង១០ឆ្នាំមកហើយមានកូនបីនាក់ក្នុងបន្ទុក។ការរស់នៅជាមួយគ្នាចុះសម្រុងជាធម្មតាហើយបង្កើតមុខរបរប្រឹងប្រែងរកប្រាក់ទាំងអស់គ្នាដែលមានជម្លោះធំដុំនោះទេរហូតមានបាន។កន្លងមកគាត់រកស៊ីទិញដីលក់ដីកាន់តែមានឡើងៗរហូតដល់មានផ្ទះវីឡាមានមុខរបរលក់ឡានទិញឡាន។

ចំណែកស្វាមីបានធ្វើការនៅកងរាជអាវុធហត្ថលើផ្ទៃប្រទេសឋាន្តរស័ក្តិឧត្តមសេនីយ៍ទោ(ផ្កាយ២)ជាមួយគ្នានោះដែរប្រពន្ធដើមក៏បានទម្លាយរឿងថាឋានន្តរស័ក្តិផ្កាយ២របស់ប្តីនេះគឺទិញឈ្មោះគេមកពាក់នោះទេ។បើតាមប្រពន្ធដើមបញ្ជាក់ទៀតថាមួយរយៈកន្លងមកនេះប្ដីរបស់គាត់មានចរិតប្លែកៗចេះដើរបាត់ពីផ្ទះនិងវាយគាត់ជាំមុខជាំមាត់ទៀតហើយនៅថ្ងៃកើតហេតុនេះគាត់បានតាមទាន់ឃើញស្វាមីរបស់ខ្លួនបានមកឈប់រថយន្តនៅមុខផ្ទះមួយទៅផ្ទះលេខ6Rផ្លូវលេខ៥ក្នុងបូរីលឹមឈាងហាក់ចំកាដូង។

ខណៈពេលនោះដោយសារតែខឹងពេកប្រពន្ធដើមបានយកដុំថ្មវាយកញ្ចក់រថយន្តឡិចស៊ីស៥៧០ពាក់ស្លាកលេខភ្នំពេញ2AY-8787ដែលប្ដីជិះព្រមទាំងបំបែកកញ្ចក់ផ្ទះបណ្ដាលឲ្យខូចខាតយ៉ាងដំណំ។ក្នុងពេលនោះដែរភាគីខាងស្វាមីព្រមទាំងប្រពន្ធចុងមិនឃើញនៅក្នុងផ្ទះប្រហែលសម្ងំឬក៏ចេញតាមទ្វារក្រោយបាត់ក៏មិនដឹងមិនហ៊ានចេញមកតតាំងឡើយព្រោះផ្អើលអ្នកកាសែតនិងសមត្ថកិច្ចជាច្រើននាក់។

អ្វីដែលនឹកស្មានមិនដល់គឺបើខ្ចីលុយធនាគាររាប់ម៉ឺនដុល្លារយកលុយមករកស៊ីប្តីគាត់តែងតែនាំគាត់ទៅជាមួយនឹងដាក់ឈ្មោះគាត់ជានិច្ច។ពេលបានលុយហើយប្តីគាត់យកលុយទៅអស់ដោយមិនឱ្យគាត់ដឹងទេយកលុយទៅទិញផ្ទះទិញរបស់មានតម្លៃផ្គាប់ចិត្តចិត្តស្រីក្មេង។រថយន្តគាត់ជិះក៏យកទៅលក់យកលុយទៅទិញរថយន្តថ្មីអោយប្រពន្ធចុងទៀតថែមទាំងទិញដីរាប់សិបហិកតាពុះឡូត៍លក់ចំណេញចំណូលប៉ុន្មានក៏មិនឱ្យគាត់ដឹងសួរនាំក៏មិនបានព្រឹកល្ងាចទៅហូបបាយនៅផ្ទះប្រពន្ធដើមយប់ឡើងបើកឡានមកដេកផ្ទះប្រពន្ធចុងដោយយកលេសថាកន្លែងធ្វើការរវល់ណាស់ត្រូវទៅកន្លែងរាល់ថ្ងៃ។

គាត់ធ្លាប់ជួលគេឱ្យតាមដានប្តីគាត់រហូតដឹងថាប្តីគាត់លួចមានប្រពន្ធចុងជាស្រីក្មេងសាច់សខ្ចីអស់រយៈពេលជាច្រើនឆ្នាំមកហើយថែមទាំងមានកូនស្រីអាយុ២ឆ្នាំម្នាក់ទៀត។នៅយប់កើតហេតុបន្ទាប់ពីញ៉ាំបាយល្ងាចប្តីគាត់បានបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស៥៧០ពណ៌.សពាក់ស្លាកលេខភ្នំពេញ2AY-8787។

ស្រាប់តែប្អូនស្រីគាត់ឃើញបានទូរស័ព្ទប្រាប់បងស្រីនិងម្តាយជិះរថយន្ដតាមមកដល់កន្លែងកើតហេតុឃើញរថយន្តប្តីចតនៅមុខផ្ទះប្រពន្ធចុងក៏គោះទ្វារហៅឃើញមានក្មេងម្នាក់បើកភ្លើងដើរចេញមកបើកភ្លើងនិងបម្រុងបើកទ្វារពេលនោះគាត់បានមើលពីខាងក្រៅកញ្ចក់ឃើញប្តីនៅបន្ទប់ឡៅតឿកំពុងបីកូនស្រីប្រពន្ធចុងប្រលែងយ៉ាងសប្បាយធ្វើឱ្យគាត់ស្ទើរតែគាំងបេះដូងស្លាប់។

ដោយសារតែខឹងពេកគាត់បានស្រែកឡូឡារួចយកដុំគប់បែកកញ្ចក់រថយន្តប្តីនឹងកញ្ចក់ទ្វារផ្ទះបណ្តាលអោយបែកខ្ទេចបង្កជាការភ្ញាក់ផ្អើលដល់អ្នកជិតខាងចេញមកចោមរោមមើលដោយក្តីងឿងឆ្ងល់ភ្លាមៗនោះប្តីបានគេចខ្លួនតាមទ្វារក្រោយចេញទៅបាត់ដោយសុវត្ថិភាពចំណែកស្ត្រីដែលជាប្រពន្ធចុងក៏មិនបានចេញមកតទល់ជាមួយប្រពន្ធដើមដែរបានបិទភ្លើងក្នុងផ្ទះងងឹតឈឹងបន្សល់ទុកតែប្រពន្ធដើមនៅអង្គុយសម្រក់ទឹកភ្នែកនៅមុខផ្ទះតែម្នាក់ឯង។

បន្ទាប់ពីប្រទូស្តសារាយមួយប្រាវផ្អើលអស់សមត្ថកិច្ចនិងកម្លាំងកងរាជអាវុធហត្ថមានការណែនាំឱ្យអ្នកស្រីដាក់ពាក្យប្ដឹង។ប៉ុន្តែអ្នកស្រីបែរជានិយាយទាំងអស់សង្ឃឹមថាគ្មានលទ្ធភាពប្ដឹងឈ្នះឡើយព្រោះប្ដីអ្នកស្រីស្គាល់គេច្រើនណាស់។អ្នកស្រីសុំត្រឹមតែប្ដីចេញមុខមកដោះស្រាយលក់ទ្រព្យសងបំណុលធនាគារបើសល់លុយខ្លះទុកចិញ្ចឹមកូនប៉ុណ្ណោះ៕