ថៃ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ ២០១៨ អតីតតារានិងបវរកញ្ញាយុវតីថៃ ឈ្មោះនាងអាមេលៀ “អាមី” ចាកូប (Amelia “Amy” Jacobs)បានកោរសក់សាង ភ្នួសជាដូនជីនៅក្នុងខេត្ត ប្រាជីន ប៊ូរី ក្រោយពីត្រូវបានដោះលែងចេញពីគុកកាលពីខែមុនដោយសារទោសប្រើប្រាស់ថ្នាំញៀន។
.png?1538065053)
ប្រភពមេធាវីរបស់នាង បាននិយាយថា កូនក្តីរបស់លោកសាងផ្នួសនៅវត្តមួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ការសាងភ្នូសបែបនេះ គឺសបញ្ជាក់ថា នាងបានរងភាពអាម៉ាស់ និងធ្វើឲ្យគ្រួសាររងការរិះគន់ ដើម្បីចែករំលែកុសលផលបុណ្យនៃការសាងផ្នួសរបស់នាងជាមួយជនណាដែលមានបំណងទាំងទាំងល្អអាក្រក់ចំពោះនាង។តែនាងមិនបានបញ្ជាក់ថាតើនាងស្ថិតក្នុងភាពសាងផ្នួសរយៈពេលប៉ុណ្ណាទេ។
.jpg?1538065058)
អាមេលៀ ដែលជាបវរកញ្ញាយុវតីថៃឆ្នាំ២០០៦ និងបានសម្តែងតួឯកក្នុងរឿងភាគក្នុងទូរទស្សន៍លេខ៧ថៃ គឺរឿង”ធិតាពានរ” ត្រូវបានកាត់ទោសអោយជាប់គុក៣ខែកាលពីខែមុន និងព្យូរទោស២ឆ្នាំ បូករួមទាំងពិន័យប្រាក់៥.០០០បាតចំពោះការប្រើថ្នាំញៀន។ទោះជាយ៉ាងណា នាងបានចំណាយពេលក្នុងការឃុំខ្លួនអស់១១ខែក្នុងពេលរង់ចាំការកាត់ក្តី ដូច្នេះបន្ទាប់ពីកាត់ក្តីហើយភ្លាម នាងក៏ត្រូវបានដោះលែងភ្លាមដែរ។
.jpeg?1538065064)
តារាថៃកូនកាត់ហូឡង់វ័យ២៩ឆ្នាំរូបនេះ និងមិត្តប្រុសអាយុ៤១ឆ្នាំជនជាតិថៃរបស់នាងត្រូវបានចាប់ខ្លួននៅផ្ទះមួយក្នុងក្រុងបាងកកកាលពីខែកញ្ញាឆ្នាំមុន ជាមួយនឹងថ្នាំម៉ាទឹកកក៧០ក្រាម ថ្នាំវង្វេង១៦គ្រាប់ ជញ្ជីងនិងឧបករណ៍ប្រើថ្នាំញៀន។
.png?1538065069)
តុលាការបានរកឃើញថានាងមានកំហុសចំពោះការប្រើថ្នាំញៀន តែបានកាត់ទោសមិត្តប្រុសរបស់នាងអោយជាប់គុក២៥ឆ្នាំ ចំពោះការមាននិងលក់ថ្នាំញៀនខុសច្បាប់៕
.jpg?1538065078)
.jpg?1538065078)