ឡើងថ្លៃទៀតហើយ! តម្លៃប្រេងឥន្ទនៈហាក់បីដូចជាឡើងថ្លៃរហូតដល់៤៥០០រៀល ផ្ទុយពីរាជរដ្ឋាភិបាល បានឲ្យរក្សាតម្លៃនៅត្រឹម ៣៨៥០រៀល...
សីហា
-

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ តម្លៃប្រេងឥន្ទនៈនៅ តាមបណ្តាស្ថានីយ៍មួយចំនួនហាក់បីដូចជាឡើងថ្លៃរហូតដល់៤៥០០រៀល សម្រាប់សាំងស៊ុបពែរ និងសាំងធម្មតា តម្លៃ ៤២០០រៀល ខុសពីរាជរដ្ឋាភិបាល បានឲ្យរក្សាតម្លៃនៅត្រឹម ៣៨៥០រៀលទាំងសាំងស៊ុបពែរ និងសាំងធម្មតា។

ក្នងនោះដែរ ប្រជាពលរដ្ឋសុំមិនបញ្ជេញឈ្មោះ បាននិយាយថា គាត់បានចាក់សាំងនៅថានីយ៍ប្រេងឥន្ទនៈ PTT មួយលីត្រ ពេលនោះគាត់បានប្រគល់លុយចំនួន ៤០០០រៀល តែបុគ្គលិកនោះ និយាយថា ៤៥០០រៀល មិន ៤០០០រៀលទេ ព្រោះវាជាសាំងស៊ុបពែរណ រំពេចនោះ គាត់ក៏លាត់មាត់ថា អីក៏ថ្លៃម្លេះ ចំនែកឯបុគ្គលិកនោះ មិនខ្ចីមើលមុខ ក៏ដើរទៅចាក់សាំងឲ្យអ្នកផ្សេង។ បន្ទាប់មកទៀត បុគ្គលិករូបនោះបានប្រាប់បន្តថា “សាំងស៊ុបពែរតម្លៃ ៤៥០០រៀល ចំណែកសាំងធម្មតា ៤២០០រៀល” ។

គួររំលឹកផងដែរថា រាជរដ្ឋាភិបាល បានបញ្ចេញថវិកាប្រមាណជា ៣០លានដុល្លារ ដើម្បីជួយចេញថ្លៃខាត របស់ម្ចាស់ស្ថានីយ៍ នៅទូទាំងប្រទេស ហេតុអ្វីស្រាប់តែឡើងថ្លៃបែបនេះ មិនតែប៉ុណ្នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ តម្លៃប្រេងសាំងនឹងចុះថ្លៃមកត្រឹម​ ៣៨៤០រៀល មិនថាស៊ុបពែរ និងធម្មតាទេ ។

សម្ដេចបន្តថា “រដ្ឋរួមចំណែកបញ្ចុះតម្លៃប្រេង ២សេនដុល្លារ បូករួមទាំងវិស័យឯកជនចំនួន ២សេនដុល្លារទៀត ដូច្នេះចាប់ពីថ្ងៃទី១ កក្កដា តម្លៃប្រេងទាំងអស់នឹងត្រូវចុះ ៤សេនដុល្លារ (១៦០រៀល) មិនថាស៊ុបពែរ និងធម្មតាទេ” ៕

យោងតាមការសង្កេតតាម ស្ថានីយ៍មួយចំនួនទៀតដូចជា ស្ថានីយ៍ប្រឹងឥន្ទនៈតេលាក៏មានតម្លៃ ៤៥០០រៀលដែរ សម្រាប់សាំងស៊ុបពែរ និងសាំងធម្មតា ៤១៥០រៀល ។ ក្នុងនោះ ស្ថានីយ៍ប្រេងឥន្ទនៈតូតាល់វិញ សាំងស៊ុបពែរតម្លៃ ៤៤៥០រៀល និងសាំងធម្មតា ៤១៥០រៀល ហើយស្ថានីយ៍ប្រេង ឥន្ទនៈសូគីមិចក៏មិនខុសគ្នាដែរ គឺសាំងស៊ុបពែរមានតម្លៃ ៤៥០០រៀល និងសាំងធម្មតា ៤១៥០រៀល ។