អស់ស្ទះ...បុរសសង្ហា ប៊ុត សារ៉ាវុធ ពេលចេញក្រៅម្តងៗ មានហ្វេនរោមស្ទើរដកដង្ហើមមិនរួច...(មានវីដេអូ)
-

ភ្នំពេញ៖ ទស្សនិកជនដែលនិយមតាមដានរឿងរ៉ាវតារា និងជាអ្នកគាំទ្រតារាក្នុងស្រុកប្រាដកជាស្គាល់ លោក ប៊ុត សារ៉ាវុធ ច្បាស់ណាស់ ខណៈមួយរយៈចុងក្រោយនេះ លោកហាក់មានប្រជាប្រិយភាព និងមានទស្សនិកជនស្គាល់ច្រើន។ អ្វីដែលធ្វើឲ្យទស្សនិកជនកាន់តែស្គាល់រូបលោកកាន់តែច្បាស់នោះ គឺតារាប្រុសស្រស់សង្ហារូបនេះ បានសម្តែងចំរៀងថ្មីរបស់កញ្ញា សួស វីហ្សា  ដែលមានចំណងជើងថា «កំដរខ្ញុំបន្តិចបានទេ?» ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង។


ជាក់ស្តែងក្តៅពីការសម្តែង តារាប្រុសស្រស់សង្ហារូបនេះ ក៏ត្រូវបាន ទស្សនិកជនចោមរោមស្ទើរដកដង្ហើមមិនរួច ពេលចេញទៅក្រៅម្តងៗ ។ 


យ៉ាងណាមិញនៅក្នុងវីដេអូមួយដែលត្រូវបានអ្នកលេងបណ្តាញសង្គម ធ្វើការចែករំលែក យ៉ាងច្រើនកុះករនោះ​ ដែលបង្ហាញពីសកម្មភាពហ្វេនរបស់លោកសុំថតជាមួយជាច្រើននាក់។



តោះបើចង់ដឹងច្បាស់ សូមទស្សនាវីដេអូទាំងអស់គ្នា៖



ប្រភព៖ Ravuth Real