តោះពិនិត្យទាំងអស់គ្នា ថានៅកម្ពុជា ឬនៅឌូបៃ ... បងប្រុស តាន់ គឹមសួរ ថា សមុទ្រនេះមិនមែននៅខ្មែរទេ គឺនៅឌូបៃ កុំចេះបង្កាច់បង្ខូចអភិបាលដ៏ល្អគំរូរបស់កំពង់សោមបែបនេះ...(មានវីដេអូ)
-

ទាក់ទិននឹងបញ្ហាសំរាមនៅតាមឆ្នេរសមុទ្រនាពេលកន្លងមក ដែលថាជាឆ្នេរសមុទ្ររបស់កម្ពុជានោះ ពេលនេះបងប្រុសតាន់ គឹមសួរក៏បានបង្ហោះវីដេអូមួយ ដែលទាក់ទងទៅនឹងឆ្នេរសមុទ្រ ហើយបងប្រុសក៏បានបញ្ជាក់ផងដែរថា "សមុទ្រនេះមិនមែននៅខ្មែរទេ គឺនៅឌូបៃ"។


បងប្រុសតាន់ គឹមសួរក៏បានរៀបរាប់យ៉ាងដូច្នេះថា "ឆ្ងល់ថាពួកហ្នឹងចេះតែយ៉ាងម៉េចក្នុងខ្លួនហ្នឹងបានចេះតែកាត់តវីដេអូដើម្បីលាបពណ៍បង្កាច់បង្ខូចអភិបាលកំពង់សោមដ៏គំរូរបស់ខ្ញុំអ៊ីចឹង? សមុទ្រនេះមិនមែននៅខ្មែរទេ គឺនៅឌូបៃ។ ឈប់ភ្លាម!!!"


យ៉ាងណាមិញបងប្អូនខ្មែរប្រាកដជាបានដឹង នឹង ជ្រាបរួចមកហើយថា​ លោកអភិបាលខេត្តព្រះសីហនុ តែងតែយកចិត្តទុក្ខ គ្រប់បញ្ហា របស់ប្រជាពលរដ្ឋ មិនថារឿងឆ្នេរសមុទ្រ ឬក៏បញ្ហាផ្លូវថ្នល់ គឺលោកតែងតែសម្រួល ធ្វើឲ្យយ៉ាងឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត៕



មានវីដេអូ៖




ប្រភព៖ Tan Kimsour