អីយ៉ាស់...ឡុង លីគ័ង្គ ចេះជួយធ្វើការងារអ្នកផ្ទះ យ៉ាងចំណាប់តើស… (មានវីដេអូ)
-

អតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី​ ១ កុមារា ឡុង លីគ័ង្គ តែងតែទទួលបានការសរសើរពីប្រិយមិត្ត មិត្តអ្នកគាំទ្រជាច្រើន លើបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាក្រៅឆាក ព្រោះប្អូនប្រុសជាក្មេងស្លូតបូត សុភាព និងចេះគោរពចាស់ទុំ។


យ៉ាងណាមិញ ក្រៅពីអាជីពជាតារាចំរៀងវ័យក្មេង ប្អូនប្រុសក៏ចូលចិត្តជួយការងារក្នុងផ្ទះ និង ធ្វើស្រែចំការជាដើម។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស ឡុង លីគ័ង្គ ក៏បានបង្ហោះវីដេអូ ពីសកម្មភាពស្ទូងស្រូង ចែកជូនពុកម៉ែបងប្អូនមើលកំសាន្ត។  ប្អូនប្រុសក៏បានរៀបរាប់យ៉ាងដូច្នេះថា "បងៗដឹងពីប្រវត្តិរបស់អូនទេ នេះហើយជាផ្នែកមួយនៃរសជាតិជីវិតរបស់អូន អូនតែងតែជួយស្ទូង និងដឹកកណ្ដាប់ បច្ចុប្បន្នក៏នៅតែឆ្លៀតជួយការងារអ្នកផ្ទះដែរ"។



មានវីដេអូ៖ 



ប្រភព៖​ ឡុង លីគ័ង្គ