អាណិតណាស់...អ្នកគ្រូ គង់ណារី គឺជា វិរៈសិល្បៈការនីនិងជា សាស្រ្តាចារ្យ អក្សរសាស្រ្តខ្មែនិងសិល្បៈមួយរូប ពេលនេះគាត់កំពុងមានជំងឺធ្ងន់ធ្ងរ ( ក្រិនថ្លើម និង ដុំសាច់កាច)...
-

ភ្នំពេញ៖ បើយោងតាមការបង្ហោះរូបភាព របស់តារាបង្ហាញម៉ូតរូបសង្ហា ឌួង តារា ផាឌីន នូវរូបភាពជាច្រើនរបស់សិល្បការិនីជើងចាស់អ្នកគ្រូ គង់ ណារី ដែលជាសាស្រ្តាចារ្យ អក្សរសាស្រ្តខ្មែនិងសិល្បៈកំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ 


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់លោកបានរៀបរាប់ទាំងអួលដើម.កថា "អ្នកគ្រូសិល្ប:ករ គង់ណារី គឺជា វិរៈសិល្បៈការនីនិងជា សាស្រ្តាចារ្យ អក្សរសាស្រ្តខ្មែនិងសិល្បៈ ពេលនេះអ្នកគ្រូកំពុងមានជំងឺធ្ងន់ធ្ងរ ( ក្រិនថ្លើម និង ដុំសាច់កាច) ដូច្នេះរាល់បងប្អូនសិល្ប:ករ សិល្បៈការិនី ទាំងចាស់ ទាំងថ្មី ដែលធ្លាប់គោរពស្រឡាញ់ចំពោះអ្នកគ្រូ សូមទទួលជ្រាបដឹងឮ ទាំងអស់គ្នា ជាព័ត៌មាន ?"


ភ្លាមនោះក៏មានអ្នកចូលមកខមិន ស្លត់ចិត្ត និងអាណិតចំពោះអ្នកគ្រូ យ៉ាងខ្លាំង មិនគួរណាធ្លាក់ខ្លួនក្នុងសភាពដូចនេះទេ ជូនពរឲ្យអ្នកគ្រូ ឆាប់ជាសះស្បើយ។


ប្រភព៖ ឌួង តារា ផាឌីន