ចាប់បានបណ្តោយ...ស្រ្តីម្នាក់កំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ​ពី​ស្ត្រី​ម្នាក់​បានសម្រេច​ តែសំណាងមិនល្អ ត្រូវស្រ្តីនោះជិះម៉ូតូដេញតាម ស្រែកថាចោរៗ ហើយក៏...
-

ភ្នំពេញ ៖ កាលពី​ព្រឹកថ្ងៃទី២៧ ខែកញ្ញា​ ឆ្នាំ២០១៨ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ​ពី​ស្ត្រី​ម្នាក់​បានសម្រេច​ រួច​ព្យាយាម​រត់គេចខ្លួន តែ​ត្រូវបាន​ស្ត្រី​ជា​ម្ចាស់​ជិះ​ម៉ូតូ​ដេញតាម​ស្រែកថាចោៗស្របពេល​ផ្លូវ​ស្ទះ​ចរាចរ​ណ៏ ក៏ចាប់បានតែម្តងស្ថិតនៅ​តាមផ្លូវ​ព្រះ​មុន្នី​រ៉េត សង្កាត់​ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។


ជនសង្ស័យ​ទាំង២នាក់​ ទី១. ឈ្មោះ​សាទ​ចាន់​ដា​រ៉ូ​អាយុ២០ឆ្នាំ​មុខរបរ​ជាងក្រឡឹង​ស្នាក់នៅ​សង្កាត់​ទឹកល្អក់១ខណ្ឌទួលគោក។ចំណែក ជនសង្ស័យទី២. ឈ្មោះ​ស៊ិន​ស៊ី​អិត​អាយុ១៦ឆ្នាំ​មុខរបរ​ជាងក្រឡឹង។ រីឯ ស្ត្រី​រងគ្រោះ​ឈ្មោះ ព. ច.ណ.រ.អាយុ៣២ឆ្នាំ​មុខរបរ​គ្រូបង្រៀន។


ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់លេចមុខជនសង្ស័យពីរនាក់ មកធ្វើសកម្មភាពឆក់​ទូរស័ព្ទដៃ​ពី​ស្ត្រី​ម្នាក់​បានសម្រេច​រួច​ព្យាយាម​រត់គេចខ្លួន តែ​ត្រូវបាន​ស្ត្រី​ជា​ម្ចាស់​ជិះ​ម៉ូតូ​ដេញតាម​ស្រែកថាចោៗស្របពេល​ផ្លូវ​ស្ទះ​ចរាចរ​ណ៏​ធ្វើឱ្យ​ជនសង្ស័យ​ទៅណា​មិន​រួច​ត្រូវ​ប្រជាព​ជា​ពលរដ្ឋ​ដែល​ធ្វើដំណើរ​នៅក្បែរ​នាំគ្នា​ជួយ​ចាប់​រួច​ប្រគល់ឲ្យអាវុធហត្ថ​ខណ្ឌមានជ័យ។ 


បច្ចុប្បន្នជនសង្ស័យ​ទាំង២នាក់​ខាងលើ ​រួម​និង​ម៉ូតូ​ ត្រូវបាន​បញ្ជូនទៅ​កាន់​ទីប​ញ្ជា​ការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ឃាត់ខ្លួន​បណ្តោះអាសន្ន​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី៕



ដោយ៖ ភារ៉ា