ទម្រាំតែដឹងការពិត មិនដឹងថាមានមនុស្សប៉ុន្មានអ្នកដែលរងគ្រោះថា្នក់... សមត្ថកិច្ចចុះបង្រ្កាបទីតាំង កាត់តនឹងកែច្នៃ រថយន្ត នៅក្រុងតាខ្មៅ...
-

ខេត្តកណ្ដាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨នេះ នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​តា​ខ្មៅ​ដឹកនាំ​ដោយ​លោក សរ កែវ​ពិសិដ្ឋ អធិការ​ក្រុង​តា​ខ្មៅ​បាន​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​សហការ​ជាមួយ​កម្លាំង​សាខា​គយ​ខេត្តកណ្តាល ដោយ​មានការ​សម្របសម្រួល​ពី​លោក ហេង ផេង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ចុះ​ធ្វើការ​បង្ក្រាប​ទីតាំង​កាត់ត​រថយន្ត​ខុសច្បាប់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។


នៅក្នុងប្រតិបត្តិការនោះ មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ប្រាប់ឲ្យដឹងថា រថយន្តដែលដកហូតបានមានចំនួន៩​គ្រឿង ក្នុង​នោះ​រថយន្ត​២​គ្រឿង​(​ស៊េរី​ឆ្នាំ​២០០២ មួយ​គ្រឿង និង​ស៊េរី​ឆ្នាំ​២០១៣ មួយ​គ្រឿង​) ,​រថយន្ត​TOYOTA PRUS ២​គ្រឿង (​ស៊េរី​ឆ្នាំ​២០០៦ មួយ​គ្រឿង និង​ស៊េរី​ឆ្នាំ​២០១០​មួយ​គ្រឿង​) ,​រថយន្ត Highlander ១​គ្រឿង ,​រថយន្ដ TOYOTA HYBRIDS ១​គ្រឿង និង​រថយន្ដ LEXUS ៣​គ្រឿង (RX-350 ស៊េរី​ឆ្នាំ​២០១៥ មួយ​គ្រឿង , RX350 ស៊េរី​ឆ្នាំ​២០០៨ មួយ​គ្រឿង និង​RX-350 ស៊េរី​ឆ្នាំ​២០០៦​មួយ​គ្រឿង​) ។


បច្ចុប្បន្ន​រថយន្ដ​៩​គ្រឿង​ខាងលើ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕



ដោយៈ ភារ៉ា