ទូចចិននៅកម្ពុជា បង្ហាញភាពសោកស្តាយយ៉ាងខ្លាំង ដែលមានជនជាតិចិនមួយចំនួន ធ្វើឲ្យប៉ះពាល់អារម្មណ៍ពលរដ្ឋខ្មែរនៅក្នុងក្រុងព្រះសីហនុ..
-

ភ្នំពេញៈ កាល​​​​​​​​​​​​​​​ពី​ព្រឹក​ថ្ងៃទី​២៨​​​​​​​​​​​​​​​ ខែកញ្ញា ​​​​​​​​​​​​​​ឆ្នាំ​២០១៨​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះ លោក​សុង ប៉ ឯកអគ្គរដ្ឋទូត​ចិន​ចប់​​អាណត្តិ​ប្រចាំ​​​​​​​​​​​​​​​​​​​​​​​​​នៅ​កម្ពុជា បាន​ធ្វើការឡើង​ថ្លែង​ សំណេះសំណាលជួប​​​​​​​​​​​​​សម្តែង​កា​​​​​​​​​​​​​​​រគួរសម និ​​​​​​​​​​​​​​​​ង​ជម្រាបលា​ស​​​​​​​​​​​​​​​​​​ម្តេច​ក្រឡាហោម​​​ ស ​​​​​​​​​​​​​​​​​​​​​​​​​​​ខេង ដោយបាន​និយា​​​​​​​​​​​​​​​​យថា មាន​​​​​​​​​​​​​​ជនជា​​​​​​​​​​​​​​​​​​​​​​​​​តិ​ចិន​មួយចំនួន​បាន​ឆ្លៀតឱកា​​​​​​​​​​​​​ស​ធ្វើ​សកម្មភា​​​​​​​​​​​​​​ព​បទល្មើសផ្សេងៗ​ទៀត​​​​​​​​​​​​​​​​ ដែល​ធ្វើ​ឲ្យ​ប៉ះពា​​​​​​​​​​​​​​​​​ល់​ទៅដល់​​​​​​​​​​​​​​អារម្មណ៍​​​​​​​​​​​​​​​​​​និង​ទឹក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចិត្ត​របស់​ប្រជាជន​កម្ពុជា ​ចំ​​​​​​​​​​​​​ពោះ​ប្រជាជន​​​​​​​​​​​​​ចិន​។​ លោក​​​​​​​​​​​​​​​ក៏​សូម​​អ​​​​​​​​​​​​​​​​​​​​​​​​​​​រគុណ​ដ​​​​​​ល់​ក្រសួងម​​​​​​​​​​​​​​​​​​ហា​​​​​​ផ្ទៃ​កម្ពុជា​​​​​​​​​​​​​​ដែល​បាន​​​​​​​​​​​​​យ​​​​​​ក​​​​​​​​​​​​​​​​​​​​​ចិត្តទុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដាក់​ ក្នុង​ការជួ​​​​​​​​​​​​យ​ប​​​​​​​​​​​​​​ង្ក្រាប​​​​​​​​​​​​​​​ជន​​​​​​​​​ល្មើស​ជា​​​​​​​​​​ជន​​​​​​​​​​​​​​​ជា​​​​​​​​​​​​​​​តិ​ចិន ដែល​​​​​​​​​​​​​​​​​បា​​​​​​​​​​​​​​​ន​ប្រព្រឹត្ត​ប​​​​​​​​​​​​​​​​​ទល្មើស​​​​​​​​​នៅ​កម្ពុជា​។​

​លោក​ទូត​បាន​​បញ្ជាក់ថា ជា​​​​​​​​​​​ក់ស្តែង​អាជ្ញា​ធ​​​​​​​​​​​​រមាន​ស​​​​​​​​​​​​​​​​​​​​មត្ថកិច្ច​កម្ពុជា​បា​​​​​​​​​​​​​​​ន​ជួយ​លើ​ការ​​​​​​​​​​​​​​​​​​​​​​​​​ងារ​សន្តិសុខ ដូចជា​ការ បង្ក្រាប​បទល្មើស​​​​​​​​​​​​​​​​​​​ផ្សេងៗ​ប​​​​​​​​​​​​​​​​​​ទល្មើស​ឆ្លង​​​​​​​​​​​​​ដែន​ការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជួញដូរ​គ្រឿង​​​​​​​​​​​​​​ញៀន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការប្រព្រឹត្ត​អំ​​​​​​​​​​​​​​​​​​​​​​​​​​​ពើ​ពេស្យា​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចា​​​​​​​​​​​​​​រ​ផ្សេង​​​​​​​​​​​​​​​​​​​​​​​​​​ៗ​នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ង​ទឹកដី​កម្ពុជា ដែល​ស​​​​​​​​​​​​​​​​​​​​​​​​​​​​កម្មភា​​​​​​​​​​​​​​​​​​​​​ព​ទាំងនេះ បា​​​​​​​​​​​​​​នធ្វើ​ឲ្យ​ប៉ះពា​​​​​​​​​​​​​​​​​​​​​​​​​​ល់​ជាច្រើន​​​​​​​​​​​​​​​​​​​​​​ដល់​ផ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លប្រយោជ​​​​​​​​​​​​​​​​​​ន៍​របស់​ប្រជា​​​​​​​​​​​​​ជ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន​ចិន ​​​​​​​​​​​​​​​​​​​​​​នៅក្នុង​​​​​​​​​​​​​​​​​​​​​ទឹ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កដី​ចិន ក៏ដូចជា​​​​​​​​​​​​​​​​​​ប៉ះពា​​​​​​​​​​​​​​​​ល់​រូបភា​​​​​​​​​​​​​​​​​​ព​នៃ​ទំនាក់​​​​​​​​​​​​​​​​​​​​​ទំនង​រ​​​​​​​​​​​​​​​វាង​ប្រ​​​​​​​​​​​​ទេស​​​​​​​​​ទាំងពីរ​។

​ឯកអគ្គរដ្ឋទូត​ចិន​​ចប់​​​​​​​​អាណត្តិ បញ្ជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក់ទៀតថា ទំនាក់ទំនង​​ដ៏​ល្អប្រ​​​​​​​​​​​សើរ​រ​​​​​​​​​​​​​​​​​​​​​​​វាង​ប្រទេស​​​​​​​​​​​​​​​​​​​ទាំងពីរ ​​​​​​​​​​​​​​​​​គឺ​បា​​​​​​​​​​​​​ន​ប្រកា​​​​ន់​ភ្ជាប់​នូវ​ការគោរព​​អធិប​​​​​​​​​​​តេយ្យ និង​ឯ​​​​​​​​​​​​​​ករាជ្យភាព​​​​​​​​​​​​​​​​​​​​​រវាង​គ្នា​​​​​​​​​​​​​​​​​ទៅវិញ​​​​​​​​​​​​​​​​​​​​​​​​​ទៅមក ដើម្បី​ការ​​​​​​​​​​​​ពារ​​​​​​​​​​​​​​​​​​​​​​​​​ផលប្រយោ​​​​​​​​​​​​​​​ជន៍​រួម​រប​​​​​​​​​​​​​​​ស់​ជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តិ​និង​ប្រជាជន​នៃ​ប្រទេស​​​​​​​​​​​​​​ទាំងពីរ​។​ លោ​​​​​​​​​​​​​​​​​ក​អរគុណ​​​​​​​​​​​​​​​​ចំពោះ​​​​​​​​​​​​​​​​​​ការ​ផ្តល់នូ​​​​​​​​​​​​​​​​​​​​​​​​វ​កិច្ចសហ​​​​​​​​​​​​​​ការ​ដ៏​ល្អ ​រ​​​​​​​​​​​​​​​​​​​វាង​ក្រសួង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មហាផ្ទៃ​កម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយ​អាជ្ញា​ធរមាន​ស​​​​​​​​​​​​​​​​​មត្ថកិច្ច​រប​​​​​​​​​​​​​​​​​​​​ស់​ចិន ក្នុងកា​​​​​​​​​​​​​រ​ពង្រឹង​កា​​​​​​​​​​​​​​​​​​​​រអនុវត្ត​ច្បាប់​​​​​​​​​​​​​​​ឲ្យ​កាន់​​​​​​​​​​​​​​​​​តែ​ល្អប្រសើ​​​​​​​​​​​​​​​​​រ​រវា​​​​​​​​​​​​​​​ង​ប្រទេ​​​​​​ស​ទាំងពីរ​ ៕