ព្រះចៅអធិការវត្តក្រឡាញ់ចាស់ ខេត្តកំពង់ឆ្នាំង ដង្ហើយពុទ្ធប​​​​​​​​​​​​​​​​​​​រិស័ទជិតឆ្ងាយ​​​​​​​​​​​​ យកចង្ហាន់ទៅវត្ត ខណៈពេលនេះ នៅមិនទាន់មានចង្ហាន់គ្រប់វេននៅឡើយ
-

ខេត្តកំពង់ឆ្នាំង ៖ មួយវត្តទៀតហើយ ដែលកំពុងដង្ហោយហៅ ពុទ្ធប​​​​​​​​​​​​​​​​​​​រិស័ទជិតឆ្ងាយ​​​​​​​​​​​​ ​​​​​​​​​​​​រួម​​​​​​​​​​​​​​​​​​​​កាន់បិណ្ឌក្នុងវត្តក្រឡាញ់​​​​​​​​​​​​​​ចាស់ ​​​​​​​​​​​​​​​​​​​​​ដើម្បីផ្គត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្គង់ព្រះសង្ឃនៅក្នុងទីអារាមនោះ។


យ៉ាងណាមិញព្រះភិក្ខុ ម៉ុច សៅលី ព្រះចៅអធិការវត្តក្រឡាញ់ចាស់ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បែរជាបានដង្ហើយហៅពុទ្ធបរិស័ទ្ធយកចង្ហាន់ទោវត្ត គឺវត្ត​ក្រឡាញ់ចាស់ ​ស្ថិតនៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមកទល់ពេលនេះហើយ មិនទាន់មានពុទ្ធបរិស័ទយកចង្ហាន់ទៅប្រគេនគ្រប់វេននៅឡើយទេ។


ព្រះតេជគុណបានមានសង្ឃដីការបញ្ជាក់ថា «អាត្មាភាពមិនចង់បាន ម្ហូបអាហារបបូរអីទេ សុំត្រឹមតែមានវេនដូចវត្តគេផ្សេងៗ ទៅគ្រប់គ្រាន់ហើយ តែនេះអត់ទាំងវេនគ្រប់ទៀត ញាតិញោម មានសទ្ធាជ្រះថ្លា ចង់មកកាន់បិណ្ឌអាចទំនាក់ទំនងលេខទូរស័ព្ទអាត្មាភាព 015 896 999 ,097 55 08 097»។


គួរបញ្ជាក់ផងដែរថា បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។


ដោយ៖ភារ៉ា