ដាច់ផ្ងា! លោករដ្ឋលេខាក្រសួងវប្បធម៌ គិតតែចេញលិខិតព្រមានអ្នកដទៃ ភ្លេចមើលកូនស្រីខ្លួនឯង...
សីហា
-

ភ្នំពេញ៖ មួយរយៈនេះ ផ្ទុះការការរិះគន់ចំពោះការស្លៀកពាក់ស៊ិចស៊ីពីអតីត Freshie និងជាតារាបង្ហាញម៉ូដកញ្ញាថៃនារីសុជាតាដែលគេស្គាល់ថាជាកូនស្រីបង្កើតរបស់លោកថៃនរៈសត្យារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបង្ហោះរូបថតសិចស៊ីជាច្រើនសន្លឹកពេញបណ្តាញសង្គម។

ថ្មីៗនេះថៃនារីសុជាតាបានបង្ហោះរូបភាពសិចស៊ីជាច្រើនសន្លឹកលើបណ្ដាញInstagramរបស់ខ្លួនធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំងរហូតលេចចេញការរិះគន់។រិះគន់ព្រោះតែឪពុករបស់កញ្ញាគឺលោកថៃនរៈសន្យាជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈទើបតែព្រមានតារាសិចស៊ី៤រូបក្តៅៗ។

ការទម្លាយរូបសិចស៊ីជាច្រើនសន្លឹកដែលគេរិះគន់ព្រោះតែនាងក៏ធ្លាប់ចូលប្រឡូកនៅក្នុងវិស័យសិល្បៈហើយត្រូវបានគេស្គាល់ថាជាអតីតហ្វ្រេសស៊ីហ្គើលនិងជាប្អូនស្រីរបស់លោកថៃនរៈពិទូនោះផងដែរ។នាងបានរៀបការមានស្វាមីនិងកូនរួចទៅហើយប៉ុន្តែក៏បានធ្វើឲ្យមតិជាច្រើននៅតែរិះគន់នឹងរូបថតថាមិនបានឆ្លុះបញ្ចាំងពីភាពយុត្តិធម៌ខណៈដែលសិល្បករមួយចំនួនពិសេសអតីតសិល្បករខ្លះរងការព្រមានធ្ងន់ៗពីក្រសួងកន្លងមក។

ការតុបតែងខ្លួនរបស់នាងថៃនារីសុជាតាកាន់តែស្រស់ស្អាតគួរឲ្យក្នាញ់ចំណែកឯរាងដ៏ស្រឡូនរបស់នាងក៏ធ្វើឲ្យប្រុសៗសំឡឹងមើលមិនដាក់ភ្នែកព្រោះតែការស្លៀកឈុតប៊ីហ្គីនីហាក់បញ្ចេញភាពសិចស៊ីខ្លាំង។មតិជាច្រើនលើកឡើងថាបើទោះបីជាថៃនារីសុជាតាហាក់មិនសូវបង្ហាញមុខនៅក្នុងការងារសិល្បៈក្ដីប៉ុន្តែទស្សនិកជននៅតែចាប់អារម្មណ៍និងតាមដានរាល់សកម្មភាពនិងជីវិតឯកជនរបស់នាងខណៈជារៀងរាល់ថ្ងៃនាងតែងតែបង្ហោះរូបសិចស៊ីជាច្រើនចូលទៅក្នុងបណ្ដាញអ៊ិនស្តារក្រាមជាហូរហែ។

គួរបញ្ជាក់ដែរថាថ្មីៗនេះសេចក្តីអំពាវនាវរបស់ក្រសួងនេះដែរធ្វើឡើងក្រោយពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានប្រកាសឈ្មោះតារាសិចស៊ីចំនួន៤នាក់ថាបានជាប់ក្នុងបញ្ជីខ្មៅរបស់ក្រសួងពីបញ្ហារឿងសិចស៊ីជ្រុលក្នុងពិភពសិល្បៈដោយក្រសួងគ្រោងនឹងកោះហៅមកណែនាំ។

ទោះជាយ៉ាងណាតារាមួយចំនួនធ្លាប់បានចេញប្រតិកម្មភ្លាមៗចំពោះគម្រោងរបស់ក្រសួងដែលហៅពួកគទៅធ្វើការណែនាំថាជារឿងដែលហួសចិត្ត។

សិល្បករស្ថិតក្នុងការចាត់ចូលក្នុងចំណោមតារាសិចស៊ីដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានកំណត់ឈ្មោះតារាដែលត្រូវចូលខ្លួនមកណែនាំមានលោកអែនឌី,

អ្នកនាងស្រីម៉ុច,កញ្ញារតនៈពិសីនិងកញ្ញាពេជ្រអាវីហ្សាក្នុងនោះក៏មានកញ្ញាសេងសូណាដែលត្រូវបានក្រសួងចេញបម្រាមក្នុងការប្រឡូកសិល្បៈមួយឆ្នាំដូចករណីកញ្ញាដេនីក្វាន់ដែរ៕