ជាក់ស្តែង បើយោងតាមរយៈការគណនីហ្វេសប៊ុកឈ្មោះថា Sok Saravdy បានផុសរូបភាពពីទិដ្ឋភាពនៃពិធីភ្ជាប់ពាក្យរបស់កូនកំលោះ កូនក្រមុំ ដែលមានឈ្មោះ ជូ ភិច្ចរា និង ពេជ ស្រីណុច ដោយអមនឹងសំណេរថា៖ «នេះហើយជាសុភមង្គលរបស់ពួកគាត់ទាំងពីរ គឺមិនខ្វល់និងអ្នកដទៃគិតអ្វីនោះទេ សំខាន់ពួកគាត់រកសេចក្ដីសុខអោយខ្លួនគាត់ឃើញ ។ជូនពរអោយស្រលាញ់គ្នានិងថែរក្សាគ្នាដល់ចាស់រាងៗខ្លួន
ទន្ទឹមនោះផងដែរ ក៏មានមិត្តភក្តិរបស់អ្នកទាំងពីរបានចូលខមិនត្រេកអរថា៖ «ទីបំផុតថ្ងៃដែលយើងឃើញពួគម៉ាកមានក្ដីសុខបានមកដល់ហើយ សូមអោយស្រលាញ់គ្នាឋិតឋេរយូរអង្វែងរហូតដល់ចាស់កោងខ្នង នេះគឺជាការស្រលាញ់ដែលគេតែងនិយាយថាមិនប្រកាន់វណ្ណះ ពណ៍សប្បុរ មានក្រ ។ល។ កុំភ្លេចហៅស៊ីការផង» ។
ក្រៅពីសារជូនពរ ឬ ការខមិន «លែងខ្វល់ហើយឡូវមិនថាជាប្រុសឬស្រីទេអោយតែគេអាចផ្តល់សុភក្តមង្គលអោយខ្ញុំបានខ្ញុំនិងស្រលាញ់គេវិញភ្លាម» ក៏មានហ្វេនចូលរួមខមិនលេងសើចផងដែរថាៈ «ខុសធម្មជាតិហើយ តែធ្វើម៉េច ជានិស្ស័យមនុស្ស តើបើចង់បានកូន ពិបាកហើយ» ៕
គូស្នេហ៍ជាស្រីស្អាតដូចគ្នា១គូ បានកំពុងធ្វើបង្កការភ្ញាក់ផ្អើល និងយ៉ាងហោចណាស់ក៏ធ្វើឲ្យមនុស្សប្រុសៗមួយចំនួន មានការសោកស្តាយមិនស្ទើរផងដែរ ដែលមិនគួរណាពួកគេ សម្រេចចិត្តជ្រើសយកគូអនាគតខុសពីស្ត្រីដទៃបែបនេះសោះ ពោលគឺពួកគេទើបតែបានភ្ជាប់ពាក្យនឹងគ្នាយ៉ាងគគ្រឹកគគ្រេង ក្រោមការទិដ្ឋភាពដឹងឮពីឪពុកម្តាយទាំងសងខាង និងការចូលរួមពីបណ្តាបងប្អូន មិត្តភក្តិជិតស្និទ្ធជាច្រើន ។








