ហាងឆេងកន្លាត! ជនជាតិចិនបើកកសិដ្ឋានដើម្បីចិញ្ចិមសត្វកន្លាត ព្រោះតែ...(មានវីដេអូ)
-

សត្វ កន្លាត បើ និយាយ សម្រាប់ ប្រទេស កម្ពុជា គឺជា សត្វ ដ៏ រំខាន សម្រាប់ ការ រស់ នៅ និង មិន មាន ប្រយោជន៍ សូម្បី បន្តិច ព្រោះតែ សត្វ នេះ ជា ប្រភេទសត្វល្អិត ចង្រៃ បំផ្លាញ សម្ភារៈ ដូចជា ក្រដាស ឬ សន្លឹក កិច្ចការ របស់ បងប្អូន និង មាន ក្លិន ឆ្អេះ អាក្រក់ និង សម្បូរ ទៅដោយ មេរោគ ផ្សេងៗ ជាដើម ។

បើ និយាយ ចំពោះ ស្រីៗ វិញ វា ជា សត្វ ដែល ស្រីៗ ស្អប់ និង ខ្លាច បំផុត មួយ ផង ដែរ ។ តែ យ៉ាងណា នេះ គ្រាន់តែ ជា ទស្សនៈ របស់ បង ប្អូន ខ្មែរ យើង តែ ប៉ុណ្ណោះ ។ រឿង ខុស ផ្ទុយ ស្រឡះ ពី យើង និង ប្លែក ភ្នែក នោះ គឺ នៅក្នុង ខេត្ត XICHANG ប្រទេស ចិន វិញ គេ បាន យក សត្វ កន្លាត ទៅ ចិញ្ចឹម លក្ខណៈ កសិដ្ឋាន រហូតដល់ ទៅ ប្រមាណ ៦ ពាន់ លាន ក្បាល ដើម្បី ចម្រាញ់ ចេញ ជា ភេសជ្ជៈ សម្រាប់ ប៉ូវ កម្លាំង ជំនួយ ដល់ សុខភាព និង ព្យាបាល ជំងឺ ជាមួយ រោង ចក្រ ចម្រាញ់ កែច្នៃ យ៉ាង ធំ ។

ដំណើរការ នៃ ការ ផលិត ដោយ ប្រើ ម៉ាស៊ីន ទំនើប ទាំងអស់ និង រក្សា សត្វ កន្លាត ឲ្យ នៅ កន្លែង ស្ងួត ល្អ ហើយ សត្វ កន្លាតក៏ ត្រូវតែ ស្ងួត ដូចគ្នា។ បន្ទាប់មក គេ ដាក់ ទឹក ចូល និង ដាក់ ចូល ដប ជា ប្រភេទ ដប កែវ ។ ទឹក ចម្រាញ់ ពី កន្លាត ទាំងនេះ ត្រូវ បាន ចែកចាយ ទៅកាន់ មន្ទីរពេទ្យ ជាង ៤ ០០០ កន្លែង នៅក្នុង ប្រទេស ចិន។ វា មាន រសជាតិ មិន ឆ្ងាញ់ ពិសារ ណាស់ ណា ទេ គឺ មាន តែ រសជាតិ ផ្អែម តិចៗ។ សម្រាប់ អ្នកមាន ជំងឺ ក្រពេះ និង ផ្លូវដង្ហើម គ្រូពេទ្យ នៅ ប្រទេស ចិន បាន ចេញ វេជ្ជបញ្ជា អោយ ទៅ ទិញ ទឹក ចម្រាញ់ ចេញ ពី សត្វ កន្លាត នោះ មក ញាំ ព្រោះ វា អាច ជួយ ព្យាបាល ជំងឺ នេះ ឲ្យ ជាសះស្បើយ បាន។


គ្រូពេទ្យ បាន ឲ្យ យោបល់ ថា ពេល ទិញ យកមក គួរតែ ញាំ ម្តង មួយក្អឹក អោយ អស់ តែ ម្តង ដោយសារ តែ ក្លិន វា ពិបាក ទ្រាំ បន្តិច ដូចដែល បាន បង្ហាញ ពី ការ ញាំ របស់ គ្រូពេទ្យ នៅ ក្នុង វីដេអូ នេះ ស្រាប់៕