ធ្វេសប្រហែសមែនទែនចែ សំណាងហើយដែលធ្លាក់កូនតូចមកខាងស្ដាំដៃ ចុះបើធ្លាក់មកខាងឆ្វេងដៃវិញ មិនដឹងថាមានរឿងអីទៅ....(មានវីដេអូ)
-

វីដេអូមួយត្រូវបានគេបង្ហោះចូលបណ្តាញសង្គមហ្វេសបុក ស្តីពីស្ត្រីម្នាក់ជិះម៉ូតូពរកូនតូច ស្រាប់តែធ្វើដំណើរសុខៗ ស្រាប់តែដួលម៉ូតូធ្លាក់កូនតូចនោះចេញពីដៃ ធ្វើកូនតូចនោះយំឡើងគាំងតែម្តង តែសំណាងល្អ មិនមានរបួសអ្វីធ្ងន់ធ្ងរនោះទេ។ តាមរយៈហ្វេសបុកឈ្មោះអ៊ួយ សម្បត្តិ ដែលលោកបាន វីដេអូជិតកន្លះនាទី ដែលថតបានដោយកាម៉េរ៉ាឡានរបស់លោក ដែលធ្វើដំណើរតាមផ្លូវនោះ តែមិនបានបញ្ជាក់ថាស្ថិតនៅទីតាំងណាទេ តែតាមរយៈវីដេអូនោះឃើញថា ពិតជាអាណិតក្មេងតូចនោះណាស់ ហើយក៏ជាមេរៀនមួយដែលអាណាព្យាបាលដែលមានកូនតូចៗទាំងអស់ គម្បីបង្កើនការប្រុងប្រយ័ត្នបន្ថែម ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ ៕