ប៉ូលីស នឹងឆែកឆែរ ចាប់អ្នកអត់មានប័ណ្ណបើកបរ នៅផ្លូវជាតិចំនួន ៦ខ្សែ
-

អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍​ផ្លូវ​គោក សហការ​ជាមួយ​អគ្គនាយក​ដ្ឋាន​ដឹកជញ្ជូន​ផ្លូវ​គោក​នៃក្រសួង​សាធារណៈ​ការ ​និង​ដឹកជញ្ជូន​ នឹង​ចុះ​ត្រួត​ពិនិត្យ​ប័ណ្ណ​បើកបរយានយន្ត​ និងផ្សព្វផ្សាយ​ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក​នៅ​ក្នុង​ខែ​តុលា​ ដល់​ខែ​ធ្នូ ​ឆ្នាំ ២០១៨ ខាងមុខនេះ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ លេខ២ លេខ​៣ លេខ៤ លេខ៥ និងលេខ៦។


យោងតាមសេចក្ដីជូនដំណឹងឲ្យដឹងថា ការចុះ​ត្រួត​ពិនិត្យ​បណ្ណ័បើកបរយានយន្ត​ធ្វើឡើង ដើម្បីជំរុញការអនុវត្តបន្ដឹងច្បាប់ស្ដីពីចរាចរណ៍​ផ្លូវ​គោក​ប្រកប​ដោយ​ប្រសិទ្ធិភាព​ និង​តម្លាភាព​ ពិសេស​សំដៅ​លើការ​ត្រួត​ពិនិត្យ​បណ្ណ័​បើកបរ​យានយន្ត​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​ឲ្យ​ស្រប​ទៅ​នឹង​ច្បាប់​កំណត់​៕



ប្រភព៖ ហេងលី