មកទល់ពេលនេះមានអ្នកស្លាប់ដោយការរញ្ជួយដី គម្រិត ៧,៥រិចទ័រ បង្ករឲ្យមានរលកយក្សស៊ូណាមិ វាយប្រហារចូលក្នុងទីក្រុង Palu នៅលើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃទី២៨ខែកញ្ញា។

តាមមជ្ឈមណ្ឌុលស្រាវជ្រាវ ផែនដីអាមេរិក បានឲ្យដឹងថា៖ រញ្ជួយដី មានគម្រិត ៧,៥រិចទ័រ វាយប្រហារនៅកណ្តាលកោះ Sulawesi វេលាម៉ោង១៨ យប់ថ្ងៃទី២៨ខែកញ្ញា ក្នុងជម្រៅ១០គីឡូម៉ែត្រ ។ រញ្ជួយដីនោះ បានធ្វើឲ្យមន្ត្រីក្នុងតំបន់ បានប្រកាសអាសន្ន ពីរលក់យក្សស៊ូណាមិ។ សារព័ត៌មាន BBC បានផ្សាយថា រលក់មានកម្ពស់ ២ម៉ែត្រ បានវាយប្រហារនៅតំបន់ឆ្នេរសមុទ្រទីក្រុង Palu ។ ពលរដ្ឋនៅក្នុងតំបន់ស្ថិតនៅក្នុងភាពចលាចល រត់ភៀសខ្លួនទៅកាន់តំនប់មានសុវត្ថភាព។

លោក Dwikorita Karnawati ប្រធានក្រុមត្រួតពិនិត្យ ភូមិសាស្ត្រ ផេនដីវិទ្យា និងអាកាសធាតុ ឥណ្ឌូនេស៊ី បានឲ្យដឹងថា «ស្ថានភាពពិតជាចលាចល ពលរដ្ឋភ័យស្លន់ស្លោររត់ចេញពេញផ្លូវ នៅពេលដែលអាគា បាក់ស្រុត ។ មាននាវាមួយគ្រឿង ត្រូវ រលក់វាយចូលមកឆ្នេរសមុទ្រ»។

សកម្មភាពជួយសង្គ្រោះ បានធ្វើឡើងជាបន្ទាន់ ប៉ុន្តែ ការទំនាក់ទំនងត្រូវបានកាត់ផ្តាច់ ចំណែកផ្លូវថ្នល់នៅទីក្រុង Palu មានពលរដ្ឋជាង ៣៥០.០០០នាក់រស់នៅរងការបំផ្លាញយ៉ាងដំណំ។
អ្នកនាំពាក្យ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី លោក Sutopo Purwo Nugroho បានឲ្យដឹងថា មានអាគាជាច្រើនបានស្រុត ក្នុងការរញ្ជួយដីនោះ ។

អាកាសយានដ្ឋាន នៅទីក្រុង Palu ត្រូវបិទទ្វា ក្រោយពេលរលក់យក្សស៊ូណាមិវាយប្រហារ ។តាមគម្រោង រយៈ២៤ទើបអាកាសយានដ្ឋាននេះដំណើរការឡើងវិញ ។ ប្រភពព័ត៌មានបានឲ្យដឹង ថា មានមនុស្សរាប់សិននាក់បានស្លាប់ ប៉ុន្តែមិនទាន់ដឹងប្រាកដថា បណ្តាលមកពីការរញ្ជួយដី ឬក៏រលក់យក្សស៊ូណាមិនោះឡើយ។

ក្នុងពេលជាមួយគ្នានេះ មន្ត្រីសុខាភីបាលក្នុងតំបន់បានឲ្យដឹងថា នៅក្នុងមន្ទីពេទ្យ គឺទទួលបានសាកសព៣០នាក់ ក្រោយការរញ្ជួយដី។លោក Komang Adi Sujendra បានឲ្យដឹងថា «មានសាកសព៣០នាក់ នៅក្នុងមន្ទីពេទ្យរបស់យើងខ្ញុំ និងមានមនុស្សរងរបួសជាច្រើន ។អ្នករងរបួស ១២នាក់ចាំបាច់ត្រូវតែវេះកាត់

