រន្ទះបាញ់ ជីតានិងចៅប្រុស ទាំងកណ្តាលថ្ងៃត្រង់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលពីរនាក់
កំពង់ធំ៖ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៨ ជីតា នឹងចៅប្រុស ទៅមើលស្រែ ត្រូវរន្ទះបាញ់រងរបួសទាំង២នាក់ នៅចំណុច ត្រពាំងព្រៃ ភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ។

ជនរងគ្រោះឈ្មោះ ជួន ជឺ ភេទប្រុស អាយុ៥៩ឆ្នាំ(របួសស្រាល)ត្រូវជាជីតា និងឈ្មោះ ជាវ ចាវ ភេទប្រុស អាយុ១៥ឆ្នាំ(របួសធ្ងន់យកទៅសង្គ្រោះនៅមន្ទីរពេទ្យ) ត្រូវជាចៅ៕



ដោយ៖ ភត្រា្ត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។