គួរឲ្យសរសើរណាស់...មិននឹកស្មានថាឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី នៅតែធ្វើរឿងមួយនេះជាមួយកូនចៅ​បុគ្គលិក​កម្មករ​ចំការ​កៅស៊ូ
ណារ៉ា
-

ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ជាបុគ្គលមួួយរូបទទួលបានការគោរពស្រលាញ់ចូលចិត្តពីបងប្អូនប្រជាពលរដ្ឋខ្មែរដោយសារពីសេសបងប្អូនកម្មករតែម្ដង ដោយសារតែលោកមានទឹកចិត្តសណ្ដោសប្រណីចំពោះជនក្រីក្ឧរជួបប្រទះការលំបាក ។

ទោះបីជាឯកឧត្តមបណ្ឌិតមានឋានៈខ្ពង់ខ្ពស់ ប៉ុន្ដែឯកឧត្តមបណ្ឌិតតែងអោយតម្លៃមនុស្សស្មើៗគ្នាដោយមិនប្រកាន់ទ្រព្យធនឡើយ ។ លើសពីនេះទៀតឯកឧត្តមបណ្ឌិតតែងជួយទុក្ខធុរៈបងប្អូនកម្មករទៀតផង។

ជាក់ស្ដែងកាលពីវេលាម៉ោង​៧ព្រឹក​ថ្ងៃ​សៅរិ៍​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ឯកឧត្តមបណ្ឌិតបានមកជូប​កូនចៅ​បុគ្គលិក​ កម្មករ​ចំការ​កៅស៊ូ​ ភូមិ​ឫទ្ធី​បី​ ឃុំកែវផុស​ រំពេចនោះគ្រាន់តែ​ឃើញឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ស្រាប់តែក្មេងៗរត់​តម្រង់​មក​អោយកាច់​ធ្មេញ​ព្រមទាំងបាននំ​និង​ទឹក​ដោះគោទៅញ៉ាំទៀតផង​ ។