មន្ទីរពេទ្យរងការរិះគន់ទៀតហើយ... លោក ឌួង តារា ផាឌីន បង្ហោះសារទាំងហួសចិត្តថា ពេលទៅបរិច្ចាគផ្តល់ឈាមនៅពេទ្យ អស់ទាំងកំផ្លោក ញញឹមរួសរាយណាស់ ដល់តែទៅសុំយកមកវិញ ជួយជីវិតសាច់ញាតិបងប្អូន ដូចទៅសុំភ្លេីង យក្ស និយាយរួមមវាតាប៉ែ រកលុយតែម្ដង "អ្នកក្រខ្លះ ក្រអត់លុយទិញឈាម ទុកអោយគ្នាដេកស្លាប់នៅនិងមុខស្រស់ៗ"
-

តារាបង្ហាញម៉ូតស្រស់សង្ហារ លោក ឌួង តារា ផាឌីន ជាតារាមួយរូបបានចូលរួមក្នុងការបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យ ដើម្បីជួយដល់ជីវិតមនុស្ស និងជនរងគ្រោះដែលត្រូវការឈាមជាចាំបាត់។ 


លោក  ឌួង តារា ផាឌីន បានបង្ហោះសារទាំងហួសចិត្តថា "ពេលឯងទៅបរិច្ចាគផ្តល់ឈាមនៅពេទ្យ យកឈាមឯង ទៅទាំងផ្លោកៗ រាប់ដង ញញឹមរួសរាយណាស់ ?។ ដល់តែទៅសុំយកមកវិញ ជួយជីវិតសាច់ញាតិបងប្អូន ដូចទៅសុំភ្លេីង យក្ស និយាយរួមមវាតាប៉ែ រកលុយតែម្ដង ?⛔ ចង់ប្រាប់ថា អញ្ញឈប់ចាញ់បោក ទៅបរិច្ចាគហេីយវេីុយ ... អញ្ញទៅផ្ដល់ឈាមស្ម័គ្រចិត្ត ជួយសង្គម ដល់តែអញ្ញត្រូវការ គ្រាន់តែលឺថាយេីងមករកឈាម មុខយេីងវាមិនមេីលផង ពួកអាពេទ្យ សីុញេីសសីុខ្ទុះឈាមគេ ⛔??⛔

ជួយសង្គម ចូលរួមផ្ដល់ឈាម ជួយសង្គ្រោះជីវិតមនុស្ស ខ្វះឈាមដែលត្រូវការឈាម មានដល់ទាំងប័ណ្ណសរសេីរទៀត តែដល់តែ ឯងទៅស្នេីរសុំម្ដងៗ មិនដែលបាន បានត្រឹមអំពាវនាវ រកជំនួយពីខាងក្រៅដដែល ចឹងសួរថា ខ្ញុំបរិភោគឈាមស្រស់ៗ ខ្ញុំដេីម្បីអីទៀត ?? តេីចាំបាច់នៅល្ងង់យកឈាមអោយពេទ្យទុកលក់យកលុយចឹងមែនទេ ??? ពីថ្ងៃនេះទៅផ្ដាំបងប្អូនខ្ញុំថា ឈប់....រឿងទៅបរិច្ចាគឈាមអោយពេទ្យ សុខចិត្តជួយផ្ដល់ឈាមភ្លាមៗ ដល់ជនណា ដែលគេត្រូវការភ្លាម ទេីបជ្រះថ្លាបានបុណ្យជាង ? អ្នកក្រខ្លះ ក្រអត់លុយទិញឈាម ទុកអោយគ្នាដេកងាប់នៅនិងមុខ ស្រស់ៗ ដូចស្ត្រីម្នាក់នៅពេទ្យ(........)អត់លុយ គឺទុកអោយងាប់តែម្ដង

ឃេីញហេីយសង្វេគ ខ្ញុំឈឺចាប់ណាស់ ក្នុងនាមជាខ្មែរដូចគ្នា សម្រាប់ខ្ញុំសុុំឆ្លេីយថា NO ឈប់បរិច្ចាគឈាមទៀតហេីយ ពេលយេីងមានទុក្ខ ពឹងពាក់ពួកវាមិនបានទេ ចឹងគ្មានប្រយោជន៍សម្រប់ខ្ញុំ ទេ ក្នុងការទៅបរិច្ចាគឈាមទៅអោយមន្ទីពេទ្យ stop ⛔ ។ ?????"។



ប្រភព៖ ឌួង តារា ផាឌីន